ព័ត៌មានអន្តរជាតិ

សិង្ហបុរី ចាក់វ៉ាក់សាំង ជូនពលរដ្ឋរបស់ខ្លួនដូស ដំបូងកើនដល់ជាង ៣៥ម៉ឺននាក់

បរទេស ៖ យោងតាមសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីក្រសួង សុខាភិបាល នៃប្រទេសសិង្ហបុរីលោក Gan Kim Yong នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ប្រទេសរបស់ខ្លួនបានឈាន ជំហានដ៏រឹងម៉ាំមួយ តាមរយៈការ ចាក់វ៉ាក់សាំងជូនពលរដ្ឋ របស់ខ្លួនរាប់ពាន់នាក់ មកហើយគិតមក ដល់ពេលនេះ។

ថ្លែងទៅកាន់សភាជាតិ នៅថ្ងៃនេះលោក Yong បានបញ្ជាក់ថាត្រឹមតែថ្ងៃព្រហស្បតិ៍ម្សិលមិញនេះសិង្ហបុរីបានចាកវ៉ាក់សាំងដូសដំបូង ទៅឲ្យមនុស្សប្រមាណជាជាង ៣៥០ ០០០នាក់មកហើយ ដែលក្នុងនោះមានប្រមាណជា៨០ភាគរយ គឺជាអ្នកដែលធ្វើការនៅក្នុងវិស័យសុខាភិបាល ជួរមុខប្រយុទ្ធប្រឆាំង ទៅនឹងវិរុសកូវីដ។

ក្នុងនោះផងដែរពលរដ្ឋ របស់សិង្ហបុរី ប្រមាណជា២១៥ ០០០នាក់ក៏បានទទួលវ៉ាក់សាំង ដូសទី២ រួចរាល់ហើយផងដែរខណៈដែលប្រទេស ត្រូវបានគេដឹងថា បានចាប់ផ្តើមធ្វើយុទ្ធនាការ ចាក់វ៉ាក់សាំងតែពីខែធ្នូមកម្ល៉េះ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា សិង្ហបុរី ទើបតែបានទទួលជំនួយជាវ៉ាក់សាំង របស់ចិននៅក្នុងខែកុម្ភៈនេះប៉ុណ្ណោះ ប៉ុន្តែមិនទាន់បានអនុញ្ញាតិ ឲ្យមានការប្រើប្រាស់ នៅឡើយក្រៅ តែពី Moderna និង Pfizer ដែលត្រូវបានប្រើប្រាស់
ជាផ្លូវការ ៕

ប្រែសម្រួល៖ស៊ុនលី

To Top