រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ថា ប្រទេសប្រេស៊ីល កាលពីថ្ងៃសុក្រ បានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩លើសពី១.៦០០នាក់ សម្រាប់រយៈពេល០៤ថ្ងៃនៅក្នុងតារាង ដែលបានរាយការណ៍អំពីអ្នកស្លាប់បន្ថែមទៀតចំនួន១.៨០០នាក់់ និងមានអ្នកឆ្លងជំងឺ៧៥.៤៩៥នាក់ នៅក្នុងរយៈពេល២៤ម៉ោង ។
ប្រេស៊ីល បានរាយការណ៍ថា សរុបមានអ្នកឆ្លងជំងឺ១០.៨៦៩.២២៧នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន២៦២.៧៧០នាក់ ។ យោងតាមទិន្នន័យផ្លូវការ ។
ប្រេស៊ីល ជាប្រទេសជាប់លំដាប់លេខ២ លើពិភពលោក ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ច្រើនជាងគេបំផុត បន្ទាប់សហរដ្ឋអាមេរិក និងមានអ្នកឆ្លងជំងឺជាប់លំដាប់ទី៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា