ព័ត៌មានអន្តរជាតិ

ហ្វីលីពីន មានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីជាង៣.៤០០នាក់

ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ថា  នាយកដ្ឋានសុខាភិបាលរបស់ហ្វីលីពីន (DOH)រាយការណ៍នៅថ្ងៃសៅរ៍នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣.៤៣៩នាក់ ដែលបានបញ្ជាក់ឲ្យដឹងនៅក្នុងប្រទេសអាស៊ីអាគេ្នយ៏មួយនេះ បានកើនឡើងដល់៥៩១.១៣៨នាក់ ។

ចំនួនអ្នកស្លាប់ដោយសារជំងឺ បានកើនឡើងដល់១២.៤៦៥នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀតចំនួន៤២នាក់ ដែលបានស្លាប់ដោយសារវីរុសនេះ ។ នាយកដ្ឋានខាងលើបានបញ្ជាក់ដូច្នេះ ។ នាយកដ្ឋានបានឲ្យដឹងថា អ្នកជំងឺចំនួន១៦០នាក់បន្ថែមទៀតបានជាសះស្បើយពីជំងឺ ដែលបានកើនឡើងដល់៥៣៥.៣៥០នាក់ ។

ហ្វីលីពីន មានពលរដ្ឋប្រមាណ១១០លាននាក់ ដែលបានធ្វើតេស្តទៅលើពលរដ្ឋជាង៨លាននាក់ ចាប់តាំងពីមានផ្ទុះជំងឺកាលពីឆ្នាំមុន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top