ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល ផ្អាកដំណើរការ ចាក់វ៉ាក់សាំង ជូនពលករប៉ាឡេស្ទីន

យេរូសាឡឹម៖ ប្រទេសអ៊ីស្រាអ៊ែល កាលពីថ្ងៃសុក្រម្សិលមិញនេះបានប្រកាសផ្អាកជាបណ្តោះអាសន្ន ក្នុងការចាក់វ៉ាក់សាំងជូនពលករជនជាតិប៉ាឡេស្ទីន ដែលកំពុងធ្វើការងារនៅក្នុងប្រទេសព្រមទាំងតំបន់ West Bank ផងដែររហូតដល់មានការជូនដំណឹងសាជាថ្មី។

គួរឲ្យដឹងដែរថាកម្មវិធីចាក់វ៉ាក់សាំង របស់អ៊ីស្រាអ៊ែលជូនជនប៉ាឡេស្ទីនតាមផែនការ នឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យនេះនៅក្នុងតំបន់ West Bank និងទូទាំងប្រទេសអ៊ីស្រាអ៊ែលជាពិសេសតំបន់ឧស្សាហកម្ម ពិសេសរបស់អ៊ីស្រាអ៊ែលផងដែរ។

គួរឲ្យដឹងថាការសម្រេចចិត្តបែបនេះ នឹងធ្វើឱ្យមានការរិះគន់ដល់អ៊ីស្រាអែលចំពោះការ មិនចែករំលែកវ៉ាក់សាំងដែលមានចំនួនយ៉ាងច្រើនរបស់ខ្លួន ជាមួយប្រជាជនប៉ាឡេស្ទីនដែលរស់នៅក្រោមការគ្រប់គ្រង របស់អ៊ីស្រាអែលនៅតំបន់ West Bank ព្រមទាំងនៅតំបន់ Gaza Stripផងហើយទោះបីជាអ៊ីស្រាអ៊ែលត្រូវបានគេទទួលស្គាល់ថា ជាប្រទេសដែលចែកចាយនិងចាក់វ៉ាក់សាំងលឿនជាងគេក្តី៕

ប្រែសម្រួល៖ស៊ុនលី

To Top