បរទេសៈ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលីនៅថ្ងៃនេះបានឲ្យដឹងថាសហរដ្ឋអាមេរិក បានប្រកាសថាខ្លួនបានធ្វើការចាក់វ៉ាក់សាំង ជូនដល់ពលរដ្ឋរបស់ខ្លួនសរុបដល់ទៅ ៨៥ ០០៨ ០៩៤ ដូសមកហើយគិតត្រឹមព្រឹកថ្ងៃសុក្រហើយបានចែកចាយវ៉ាក់សាំងសរុប១១៤ ១៣៣ ១១៥ដូសផងដែរ។
យោងតាមប្រភពដដែលបានឲ្យដឹងទៀតដែរថា មនុស្សប្រមាណជា៥៥ ៥៤៧ ៦៩៧នាក់ គឺអាចទទួលបានវ៉ាក់សាំងដូសដំបូងឬដូសទី២រួចទៅហើយ ខណៈដែលគិតត្រឹមតែថ្ងៃសុក្រមួយថ្ងៃមនុស្សប្រមាណជា២៨ ៧០១ ២០១នាក់ដែលបានទទួលបានវ៉ាក់សាំងដូសទី២ ដែលវ៉ាក់សាំងត្រូវបានប្រើប្រាស់នោះគឺមានតែ Moderna និង Pfizer។
គួរឲ្យដឹងដែរថាអាមេរិក កាលពីសប្តាហ៍មុនទើបតែបានប្រកាសទទួលយកឲ្យប្រើប្រាស់ វ៉ាក់សាំងទី៣គឺ Johnson&Johnson ហើយអាចចាក់តែ១ដូសប៉ុណ្ណោះប៉ុន្តែនៅមិនទាន់មានរបាយការណ៍ នៃចំនួនអ្នកដែលបានប្រើប្រាស់វ៉ាក់សាំងមួយនេះនៅឡើយដែរ៕
ប្រែសម្រួល៖ស៊ុនលី