ព័ត៌មានអន្តរជាតិ

ប្រធាន WHO ចង់ឲ្យលប់ចោល ដំណើរការសុំប៉ាតង់ ចំពោះការផលិត វ៉ាក់សាំងទាំងឡាយ

បរទេស៖ ប្រធានអង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃសុក្រម្សិលមិញបានធ្វើការ ប្រកាសស្នើសុំឲ្យមានការលប់ចោលនូវដំណើរការសុំប័ណ្ណប៉ាតង់ ចំពោះការផលិតវ៉ាក់សាំងនានារហូតដល់ចប់ការរាតត្បាត កូវីដជាមុនសិនដើម្ពីអាចបង្កើនការងារចាក់វ៉ាក់សាំងឲ្យបានច្រើនជាងមុន បន្ថែមទៀតនៅពេលនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍ មួយប្រធានអង្គការសុខភាពពិភពលោក​ Tedros Adhanom Ghebreyesus បាននិយាយថាបណ្តាប្រទេសដែលអាចផលិតវ៉ាក់សាំងបានដោយខ្លួនគួរតែទទួលបាន សិទ្ធក្នុងការប្រើប្រាស់ដោយមិនចាំបាច់ស្នើសុំប៉ាតង់ឬសិទ្ធពិសេស ពីអង្គការសេដ្ឋកិច្ចពិភពលោកឡើយ។

នៅក្នុងសេចក្តីប្រកាសចុងក្រោយមួយ បានបញ្ជាក់ថារោងចក្រជាច្រើននៅក្នុងទ្វីបចំនួន៣ដែលម្ចាស់ របស់ពួកគេបាននិយាយថាមានសមត្ថភាពអាចផលិតវ៉ាក់សាំង បានទៅដល់រាប់រយលានដូសភ្លាមក្នុងរយៈពេលយ៉ាងខ្លីមួយ ប្រសិនបើពួកគេអាចទទួលបានការអនុញ្ញាតិ និងបច្ចេកទេសផលិត។

ប្រភពដដែលបានបញ្ជាក់ទៀតថា មកដល់ពេលនេះក្រុមហ៊ុនផលិតឧិសថចំនួន៣ប៉ុណ្ណោះ ដែលមានសិទ្ធក្នុងការផលិតនិងមានបច្ចេកទេសទាំងនោះដូចជា Pfizer, Moderna និង AstraZeneca ដូចនេះពួកគេនៅតែបន្ត រងចាំការសម្រេចចិត្តនៅឡើយចំពោះបញ្ហានេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top