បរទេស៖ នៅថ្ងៃនេះនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បាននិយាយថា ការបើកដំណើរការឲ្យសាលារៀន ទាំងឡាយដំណើរការឡើងវិញ ចាប់ពីថ្ងៃចន្ទទី៨ ខែមិនានេះទៅ នឹងក្លាយទៅជាជំហ៊ានដំបូង សម្រាប់ជួយឲ្យជីវិតមនុស្ស ត្រឡប់មកធម្មតាវិញ។
លោក Johnson បានប្រកាសអំពីវិធីនៃការវាស់វែង និងរបៀបនៃការដកបម្រាមរឹតត្បិតឡើងវិញ ដោយក្នុងនោះសាលារៀន ទាំងឡាយនឹងត្រូវបើកឡើងវិញ ជាមុនសិនហើយបន្តបន្ទាប់គឺអាច បើកឲ្យដំណើរការឡើងវិញនូវ ហាងទំនិញនិងទីកន្លែងមិនសូវ មានសារៈសំខាន់ផង។
នៅក្នុងនោះផងដែរគេក៏អាច មើលឃើញដែរផែនការដំណាក់កាលចុងក្រោយ នឹងធ្វើឡើងមិនយូរជាងថ្ងៃទី២១ ខែមិថុនាឡើយដោយ រដ្ឋាភិបាលសង្ឃឹមថា នឹងអាចដកចេញនូវបម្រាម និងការកំណត់របៀបនៃការទំនាក់ទំនងគ្នា រវាងពលរដ្ឋអង់គ្លេស។
សិស្សទាំងឡាយនឹងត្រូវធ្វើការតេស្តចំនួន ២ដងដោយយខ្លួនឯងនៅផ្ទះ ជារៀងរាល់រាល់សប្តាហ៍ ហើយមកដល់ពេលនេះការធ្វើតេស្តប្រមាណ
ជាង៥៧លានដង ហើយត្រូវបានធ្វើឡើងនៅតាមសាលារៀន និងសកលវិទ្យាល័យនានាទូទាំងប្រទេស ៕
ប្រែសម្រួល៖ ស៊ុន លី