Covid-19

Dalai Lama ទទួលបានវ៉ាក់សាំងដំបូង របស់ព្រះអង្គ

បរទេស៖ មេដឹកនាំនៃតំបន់ទីបេព្រះសង្ឃ Dalai Lama នៅថ្ងៃនេះត្រូវបានគេចេញផ្សាយ នៅថ្ងៃអាទិត្យនេះថា បានទទួលវ៉ាក់សាំង ជាលើកដំបូងហើយហើយព្រះអង្គ ក៏បានអំពាវនាវឲ្យមនុស្សផ្សេងទៀត ក្នុងការទទួលយកវ៉ាក់សាំង ឲ្យបានគ្រប់គ្នាផងដែរ។

នៅក្រោយទទួលបាន វ៉ាក់សាំងរបស់អង់គ្លេស AstraZeneca នៅឯអគារមន្ទីរពេទ្យ មួយកន្លែងនៅក្នុងទីក្រុង Dharamsala ប្រទេសឥណ្ឌាព្រះអង្គ បានមានសង្ឃដិកាថា នេះគឺជារឿងដែលមាន អត្ថប្រយោជន៍បំផុតនិងល្អបំផុត ។

អជ្ញាធរធ្លាប់បានប្រកាសព្រះអង្គ Dalai Lama គឺជាអ្នកដែលបានចុះឈ្មោះ ដោយខ្លួនឯងដើម្បីទទួលបាន វ៉ាក់សាំងមួយនេះក្រោយ ពេលដែលឥណ្ឌា កាលពីថ្ងៃទី១៦ ខែមករាកន្លងមក បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំង ដែលសំដៅគោលដៅតែទៅលើ ក្រុមអ្នកធ្វើការផ្នែកសុខាភិបាលជួរមុខ។

គិតចាប់តាំងតែពីថ្ងៃទី១ ខែមិនាមកកម្មវិធីចាក់វ៉ាក់សាំង របស់ឥណ្ឌាក៏បានចាប់ផ្តើមពង្រីកការងារ របស់ខ្លួនទៅដល់មនុស្សដែលមានអាយុ លើសពី៦០ឆ្នាំ និងព្រមទាំងអាយុចន្លោះពី ៤៥ឆ្នាំទៅ៥៩ឆ្នាំផងដែរ ដោយស្ថិតនៅក្រោមការពិនិត្យ ទៅលើជំងឺរបស់ពួកគេផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top