ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង បង្កើនប្រាក់ចំណាយ ដើម្បីរក្សាយោធាអាមេរិក

បរទេស៖ ក្រសួងការបរទេស សហរដ្ឋអាមេរិកបានប្រកាសថា រដ្ឋាភិបាលកូរ៉េបានទទួលយក ការព្រមព្រៀងដើម្បីចែករំលែក ការចំណាយទៅលើការដាក់ទ័ពអាមេរិក តាមរយៈកិច្ចព្រមព្រៀងថ្មីរវាងប្រទេសទាំងពីរ។

យោងតាមសារព័ត៌មាន Zing News ចេញផ្សាយកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានផ្សាយថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា កិច្ចព្រមព្រៀងនេះបានបង្ហាញពី ការប្តេជ្ញាចិត្តដើម្បីធ្វើឱ្យប្រសើរឡើង និងធ្វើឱ្យសម្ព័ន្ធភាពប្រជាធិបតេយ្យ នៅជុំវិញពិភពលោកធ្វើឱ្យប្រសើរឡើង នូវសន្តិសុខនិងវិបុលភាពរួមគ្នា របស់រដ្ឋាភិបាលលោក Joe Biden ។

“ កិច្ចព្រមព្រៀងវិធានការពិសេស” ដែលមានសុពលភាពរយៈពេល ៦ ឆ្នាំ នឹងជំនួសកិច្ចព្រមព្រៀងសហប្រតិបត្តិការ ការពារជាតិដែលបញ្ចប់នៅឆ្នាំ ២០១៩ ។

យោងតាមអ្នកនាំពាក្យក្រសួងការបរទេស គឺកិច្ចព្រមព្រៀងថ្មីនេះមាន“ ការកើនឡើងការចរចាសមហេតុផល” ក្នុងការចូលរួមវិភាគទានរបស់ប្រទេសម្ចាស់ផ្ទះ។ ការចេញផ្សាយនេះមិនបានបញ្ជាក់ថា តើការចែករំលែកចំណាយរបស់ ប្រទេសកូរ៉េបានកើនឡើងប៉ុន្មាននោះទេ។

សូមជម្រាបថា កងទ័ពអាមេរិកប្រហែល ២៨ ៥០០ នាក់ កំពុងឈរជើងនៅប្រទេសកូរ៉េខាងត្បូង។ ការចរចារការចែករំលែកតម្លៃចំណាយ បានធ្លាក់ចូលក្នុងភាពទាល់ច្រក ក្នុងអំឡុងពេលដែលលោកដូណាល់ត្រាំ កាន់អំណាច។ បន្ទាប់មកភាគីកូរ៉េបានស្នើសុំបង្កើន ការចូលរួមវិភាគទានចំនួនត្រឹម ១៣% ដែលនាំមកនូវទឹកប្រាក់សរុបប្រមាណ ១ ពាន់លានដុល្លារ មួយ ឆ្នាំ។ ប៉ុន្តែលោក ដូណាល់ ត្រាំ បានស្នើសុំឱ្យកូរ៉េខាងត្បូងចំណាយរហូតដល់ ៥ ពាន់លានដុល្លារ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top