បរទេស៖ អង្គការសហប្រជាជាតិ នៅថ្ងៃអង្គារនេះ បានធ្វើការថ្កោលទោស លើករណីប៉ូលីសហ្វីលីពីន សម្លាប់សកម្មជន៩នាក់ នៅក្នុងប្រតិបត្តិការឆ្មក់ ចុងសប្ដាហ៍លើក្រុមបះបោរ និងជំរុញឲ្យអាជ្ញាធរ ឲ្យជៀសវាង ការប្រើប្រាស់ វោហារសាស្ត្រ ដែលអាចនាំទៅរក ការបំពានសិទិ្ធមនុស្ស។
ក្រុមសិទិ្ធមនុស្ស បានចោទប្រកាន់លោកប្រធានាធិបតី ហ្វីលីពីន រ៉ូឌ្រីហ្គូ ឌូតឺតេ ពីបទជំរុញឲ្យមានការបង្ក្រាប លើសកម្មជន ដើម្បីបំបិទមាត់អ្នកប្រឆាំង និងផ្តោតគោលដៅលើ ក្រុមបះបោរប្រឆាំង នឹងរូបលោក ក្រោមបែបបង្កើន ប្រតិបត្តិការប្រឆាំង ការបះបោរ លើពួកឧទ្ទាមម៉ៅនិយម ។
យោងតាមសេចក្តីរាយការណ៍ មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋាភិបាលរបស់លោក ឌូតឺតេ បាននិយាយថា ការសម្លាប់កាលពីថ្ងៃអាទិត្យម គឺជាប្រតិបត្តិការស្របច្បាប់ ប៉ុន្តែបានសន្យាថា នឹងធ្វើការស៊ើបអង្កេត ពេញលេញ។
មន្ត្រីនាំពាក្យ សិទ្ធិមនុស្ស អង្គការសហប្រជាជាតិ លោកស្រី Ravina Shamdasanai បានប្រាប់សន្និសីទកសែតមួយ នៅក្នុងទីក្រុងហ្សឺណែវ យ៉ាងដូច្នេះថា “យើងមានក្តីព្រួយបារម្ភ ជាខ្លាំងថា ការសម្លាប់ថ្មីៗ បំផុតនេះ បង្ហាញឲ្យឃើញ ការកើនឡើង នៃអំពើហិង្សា ការសម្លុតគម្រាម និងស្លាកក្រហមចំពោះ អ្នកការពារសិទ្ធិមនុស្ស” ៕
ប្រែសម្រួល៖ប៉ាង កុង