ព័ត៌មានអន្តរជាតិ

ចិនដាក់ឲ្យដំណើរ លិខិតឆ្លងដែន បញ្ជាក់អំពីកូវីដ COVID-19 passport

បរទេស៖ នៅថ្ងៃអង្គារនេះ ប្រទេសចិន បានធ្វើការប្រកាសដាក់ ឲ្យដំណើរការលិខិត បញ្ជាក់សុខភាព ដែលនឹងត្រូវប្រើប្រាស់ សម្រាប់អ្នកធ្វើដំណើរ ក្នុងប្រទេស ដែលមានន័យថា ចិនបាន
ក្លាយជាប្រទេសនាំមុខគេ ទៅលើអ្វីដែលគេហៅថា ជាលិខិតឆ្លងដែន កូវីដឬ COVID-19 passport ។

លិខិតបញ្ជាក់ បែបឌីជីថលនេះ នឹងអាចបង្ហាញពីព័ត៌មាន ទាំងអស់ របស់អ្នកប្រើប្រាស់ អំពីការធ្វើតេស្តកូវីដ និងការចាក់វ៉ាក់សាំងផងដែរ ហើយកម្មវិធីនេះ គឺអាចទាញចេញពីបណ្តាញ សង្គមយក្ស WeChat យកទៅប្រើប្រាស់ ចាប់ពីថ្ងៃចន្ទម្សិលមិញនេះ តទៅហើយ។

យោងតាមសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យ នៃក្រសួងការបរទេសចិន បានឲ្យថាលិខិតបញ្ជាក់នេះ មិនត្រឹមតែនឹងអាចជួយ ដល់ការងើបឡើង នៃសេដ្ឋកិច្ចពិភពលោកនោះទេ វាក៏នឹងអាចជួយសម្រួលដល់ការ ធ្វើដំណើរឆ្លងកាត់ព្រំដែន អាចមានដំណើរការជាធម្មតា ឡើងវិញផងដែរ ។

ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះ លិខិតឆ្លងដែនកូវីដឬ COVID-19 passport បែបនេះគឺត្រូវបានប្រើប្រាស់ តែនៅក្នុងប្រទេសចិន និងដោយពលរដ្ឋចិនប៉ុណ្ណោះ ហើយវាមិនទាន់ត្រូវបាន គេកំណត់ថាគួរតែត្រូវប្រើប្រាស់ ជាចាំបាច់ នៅឡើយដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top