Covid-19

ឪពុកម្តាយនៅរដ្ឋ Idaho Capitol សហរដ្ឋអាមេរិក ជំរុញឱ្យកូនៗរបស់ពួកគេ បោះចោលម៉ាសការពារ ចូលក្នុងភ្លើង

បរទេស៖ មុននេះសមាជិកសភា មកពីគណបក្សសាធារណរដ្ឋ នៅក្នុងរដ្ឋ Idaho បានលុបចោលវិធានការ មួយតាមរយៈសភាតំណាងរាស្រ្តរបស់ខ្លួន ដែលនឹងរារាំងរាល់អាណត្តិដែលតម្រូវ ឱ្យពាក់ម៉ាសពីការអនុវត្ត ដោយអង្គភាពរដ្ឋាភិបាល។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា រូបភាពវីដេអូនាពេលថ្មីៗនេះបានបង្ហាញថា ក្មេងៗជនជាតិអាមេរិកាំងរាប់សិបនាក់ ត្រូវបានគេជម្រុញឱ្យដុតម៉ាសការពារ នៅខាងក្រៅរដ្ឋ Idaho កាពីតូល កាលពីចុងសប្តាហ៍នេះ ខណៈដែលប្រជាជនដែលគ្មានពាក់ម៉ាសមុខជាង ១០០ នាក់បានប្រមូលផ្តុំគ្នាដើម្បី ប្រឆាំងនឹងអាណត្តិក្នុងតំបន់។

ព្រឹត្តិការណ៍ថ្ងៃសៅរ៍ ដែលជាព្រឹត្តិការណ៍មួយក្នុងចំណោម ព្រឹត្តិការណ៍ជាច្រើនដែលបាន កើតឡើងនៅទូទាំងរដ្ឋ Gem បានឃើញកុមារត្រូវបានណែនាំ ដោយឪពុកម្តាយ និងអាណាព្យាបាលរបស់ពួកគេ ឱ្យបោះចោលម៉ាសចូលទៅ ក្នុងធុងដែលមានភ្លើង នៅលើជណ្តើរនៃអគាររដ្ឋ ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top