បរទេស៖ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នៅពេលថ្មីៗនេះ បានបរាជ័យក្នុងកិច្ចព្រមព្រៀងគ្នា លើសេចក្តីថ្លែងការណ៍មួយ ដែលនឹងធ្វើការថ្កោលទោសរដ្ឋប្រហារ នៅប្រទេសមីយ៉ានម៉ា ស្នើឲ្យមានការអត់ធ្មត់ពីយោធា និងបានគម្រាមពិចារណាវិធានការបន្ថែម ប៉ុន្តែមន្ត្រីការទូតបាននិយាយថា កិច្ចពិភាក្សាគ្នានឹងទំនងនៅបន្ត។
នៅក្នុងអំឡុងការប៉ុនប៉ងដំបូង ក្នុងការសម្រេចនោះ ប្រទេសចិន រុស្ស៊ី ឥណ្ឌានិងវៀតណាម ទាំអស់បានលើកឡើងពីការធ្វើវិសោធនកម្ម ចំពោះសេចក្តីព្រាងរបស់អង់គ្លេស ដោយរួមបញ្ចូលទាំងការដកចេញ នូវសេចក្តីយោងចំពោះរដ្ឋប្រហារ និងការគម្រាមពិចារណាចាត់វិធានការបន្ថែម។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍ធ្វើដោយ ក្រុមប្រឹក្សាសន្តិសុខមានសមាជិក ១៥ប្រទេសបែបនេះ គឺត្រូវតែមានការព្រមព្រៀងគ្នាជាឯកច្ឆ័ន្ទ។
គួរបញ្ជាក់ថា ប្រទេសមីយ៉ានម៉ា បានធ្លាក់ចូលក្នុងវិបត្តិ ចាប់តាំងពីកងទ័ពបានផ្តួលរំលំ រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សានស៊ូជី នៅក្នុងរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ព្រមទាំងបានឃុំខ្លួនលោកស្រី និងមន្ត្រីគណបក្សសម្ព័ន្ធ ជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ និងបង្កើតរបបយោធា ៕
ប្រែសម្រួល៖ ប៉ាង កុង