វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសកាលពីថ្ងៃពុធថា រដ្ឋបាលរបស់លោកនឹងបញ្ជាទិញវ៉ាក់សាំង Johnson & Johnson សម្រាប់បង្កាជំងឺកូវីដ-១៩ ចំនួន ១០០ លានដូសបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ការទិញដែលបានគ្រោងទុក នឹងនាំឱ្យមានលំដាប់វ៉ាក់សាំង សរុបរបស់ប្រទេសរហូតដល់ ៨០០លានដូស នៅក្នុងនោះដែរលោក ចូ បៃដិន បានលើកឡើងថា“ នៅថ្ងៃសៅរ៍យើងទទួលបាន កំណត់ត្រាវ៉ាក់សាំងចំនួន ២,៩លានដូសក្នុងមួយថ្ងៃ នៅក្នុងប្រទេសអាមេរិក។
លោកបានឲ្យដឹងកាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិក នឹងមានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ គ្រប់គ្រាន់សម្រាប់មនុស្ស ពេញវ័យអាមេរិកគ្រប់រូប នៅដំណាច់ខែឧសភា ដែលនឹងបង្កើនល្បឿនកំណត់ ពេលវេលារបស់លោក ដែលបានកំណត់កាលពីចុងខែកក្កដា។
មានវ៉ាក់សាំងការពារជំងឺកូវីដ -១៩ ចំនួន ៣ ដែលបច្ចុប្បន្នត្រូវបានអនុញ្ញាត សម្រាប់ការប្រើប្រាស់ជាបន្ទាន់ នៅសហរដ្ឋអាមេរិក។
រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក បានអនុញ្ញាតិច្បាប់មួយ ដែលត្រូវបានបង្កើតដោយ ក្រុមហ៊ុនផលិតថ្នាំអាមេរិក Pfizer ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech និងមួយទៀតផលិតដោយក្រុមហ៊ុនផលិតថ្នាំអាមេរិក Moderna កាលពីខែធ្នូ ឆ្នាំមុន។ ហើយវ៉ាក់សាំង Johnson&Johnson ត្រូវបានអនុម័តឲ្យប្រើប្រាស់ ជាបន្ទាន់នៅថ្ងៃទី២៧ ខែកុម្ភៈ។
វ៉ាក់សាំងជាង ១២៧ លានដូស ត្រូវបានចែកចាយទូទាំងសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃពុធហើយជាង ៩៥ លានដូសត្រូវបានគេប្រើប្រាស់។ នេះបើយោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺសហរដ្ឋអាមេរិក ៕
ដោយ ឈូក បូរ៉ា