ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាសន្ដិសុខយូអិន ឯកភាព លើសេចក្ដី ថ្លែងការណ៍ ថ្កោលទោស អំពើហិង្សា ដោយកងកម្លាំង មីយ៉ាន់ម៉ា លើក្រុមបាតុករ

ញូវយ៉ក៖ ក្រុមប្រឹក្សា សន្តិសុខ របស់អង្គការ សហប្រជាជាតិ កាលពីថ្ងៃពុធ បានឯកភាព លើសេចក្តីថ្លែងការណ៍ របស់ប្រធានមួយ ដែលថ្កោលទោស ការប្រើប្រាស់កម្លាំង យោធារបស់មីយ៉ាន់ម៉ា ក្នុងការបង្ក្រាបក្រុមបាតុករប្រឆាំង នឹងរដ្ឋប្រហារ កាលពីខែមុន។

ប្រភពដដែលបានឲ្យដឹងថា ខណៈដែលសេចក្តីថ្លែង ការណ៍នេះ ថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើហឹង្សាប្រឆាំង នឹងក្រុមអ្នកតវ៉ា ដោយសន្តិវិធី រួមទាំងស្ត្រី និង កុមារផងដែរ។

សេចក្តីថ្លែងការណ៍របស់ប្រធាន ដែលត្រូវបានគេ មើលឃើញ ថា មានសិទ្ធិអំណាចច្រើន ជាងសេចក្តីថ្លែង ការណ៍សារព័ត៌មាន ត្រូវបានគាំទ្រជាឯកច្ឆន្ទ ដោយសមាជិក ១៥ រូបរបស់ក្រុមប្រឹក្សាតែម្ដង។

ប្រភពដដែល បានបន្តថា ទន្ទឹមនឹងនេះភាសា នៃសេចក្តីថ្លែងការណ៍ ត្រូវបានលុបចោល ចេញពីច្បាប់ ដើមរបស់ខ្លួន ដែលត្រូវបានព្រាង ដោយអង់គ្លេស ដោយមានឃ្លាថ្កោលទោសរដ្ឋ ប្រហារយោធា និងនិយាយអំពីការត្រៀមខ្លួនរបស់អង្គការ សហប្រជាជាតិ ដើម្បីចាត់វិធានការ ចាំបាច់ដើម្បីដោះស្រាយបញ្ហា ដែលត្រូវបានលុបចោល។ ហើយប្រទេសចិន និងរុស្ស៊ី បានទាមទារឱ្យមានការបកស្រាយឡើងវិញនូវឯកសារនេះផងដែរ។

ប្រទេសទាំងពីរ ដែលជា សមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ តែងតែប្រកាន់ជំហរ មិនចុះសម្រុងជាមួយសហរដ្ឋអាមេរិក និងបណ្តាប្រទេស លោកខាងលិច ក្នុងជម្លោះអន្តរជាតិ។

ក្រុមប្រឹក្សា បានកោះប្រជុំ ក្រៅផ្លូវការ នៅថ្ងៃសុក្រ ដើម្បីពិភាក្សាពីការបង្ក្រាប របស់យោធាមីយ៉ាន់ម៉ា ប្រឆាំងនឹងក្រុម បាតុករ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ជាមួយនឹងចំនួនអ្នកស្លាប់ កើនឡើងជសបន្ដបន្ទាប់។

ការរិះគន់បានរីកដុះដាល នៅក្នុងសហគមន៍អន្តរជាតិ ជុំវិញការធ្វើរដ្ឋប្រហារ យោធាកាលពីថ្ងៃទី០១ ខែកុម្ភៈ ដែលបានបណ្តេញ រដ្ឋាភិបាល ដែលបានបោះឆ្នោតជ្រើសរើស តាមបែបលទ្ធិប្រជាធិបតេយ្យ របស់ប្រទេសដឹកនាំ ដោយលោកស្រី អ៊ុង សាន ស៊ូជី ហើយជាលទ្ធផល មានការឃុំឃាំងមន្រ្តី រដ្ឋាភិបាលជាច្រើនរួម ទាំងលោកស្រី ស៊ូជី ផងដែរ៕

ដោយ ឈូក បូរ៉ា

To Top