Covid-19

អ្នកជំនាញ៖ អ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួច នឹងមានអារម្មណ៍ មិនស្រួលខ្លួនមួយចំនួន ប៉ុន្តែនឹងបាត់ទៅវិញ

បរទេស៖ គ្រូពេទ្យនិយាយថា មនុស្សមួយចំនួននឹងមានអារម្មណ៍ថា មិនស្រួលខ្លួន បន្ទាប់ពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប៉ុន្តែនេះជារឿងធម្មតាទេ ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា មនុស្សលើសពីម្នាក់ ក្នុងចំនោមមនុស្ស ១០នាក់ អាចមានអារម្មណ៍ពីផលប៉ះពាល់ រួមមានការឈឺក្បាល អស់កម្លាំង និងឈឺនៅកន្លែងចាក់ ប៉ុន្តែប្រជាជនមិនត្រូវបានរារាំង ពីការចាក់វ៉ាក់សាំងដែល ជួយសង្គ្រោះអាយុជីវិតនោះទេ។

អ្នកជំនាញនិយាយថា ផលប៉ះពាល់ជាធម្មតាស្រាល ហើយបាត់ទៅវិញក្នុងរយៈពេល ប៉ុន្មានថ្ងៃបន្ទាប់ ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×