ព័ត៌មានអន្តរជាតិ

បណ្ដារដ្ឋ ជាច្រើន នៅអាមេរិក ដកការរឹតត្បិត លើជំងឺកូវីដ-១៩ បើទោះមានការព្រមាន ពីការឆ្លងវីរុសទម្រង់ថ្មី

វ៉ាស៊ីនតោន ៖ រដ្ឋនានា របស់សហរដ្ឋអាមេរិក ជាច្រើនទៀត កំពុងស្ថិតនៅលើផ្លូវ ដើម្បីដកការរឹតត្បិត ជំងឺកូវីដ-១៩ និងបើកដំណើរការសេដ្ឋកិច្ច របស់ពួកគេឡើងវិញ បើទោះបីជាមានការ ព្រមានពីមន្រ្តី និងអ្នកជំនាញសុខាភិបាល លើការឆ្លងវីរុស ទម្រង់ថ្មី នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

រដ្ឋ Maryland បានក្លាយ ជារដ្ឋ​ ចុងក្រោយបង្អស់ របស់សហរដ្ឋអាមេរិក ក្នុងការស្តារសេដ្ឋកិច្ច របស់ខ្លួនឡើងវិញ ខណៈដែល អភិបាលរដ្ឋ លោក Larry Hogan បានប្រកាសកាលពីថ្ងៃអង្គារថា ភោជនីយដ្ឋាន អ្នកលក់រាយ និងអាជីវកម្មផ្សេងទៀត នឹងត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ដោយគ្មានការរឹតត្បិត ។

រដ្ឋទាំងអស់រួមទាំងរដ្ឋ Texas, Mississippi, Connecticut, Arizona and Wyoming បានបង្ហាញផែនការ ស្រដៀងគ្នានេះ នៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយសារប្រទេសនេះ កំពុងបង្កើនការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ – ១៩ ហើយករណីថ្មី និងការស្លាប់កំពុងធ្លាក់ចុះ។

រដ្ឋខ្លះកំពុងបន្ធូរបន្ថយការ រឹតត្បិតជាបណ្តើរ ៗ ។ អភិបាលរដ្ឋញូវជឺស៊ី និងញូវយ៉ក បានប្រកាសកាលពីថ្ងៃពុធថា ទីក្រុងញូវយ៉ក និងភោជនីយដ្ឋាន ញូវជឺស៊ី នឹងត្រូវបានអនុញ្ញាត ឱ្យបើកដំណើរការឡើងវិញ នៅពាក់កណ្តាល សមត្ថភាពពោល គឺកើនឡើងពី ៣៥ ភាគរយដោយចាប់ផ្តើមពីថ្ងៃទី១៩ ខែមីនា។

អាជ្ញាធរមូលដ្ឋាន បានប្រកាសកាលពីសប្តាហ៍មុនថា សួនកម្សាន្ត និងពហុកីឡាដ្ឋាន ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នឹងបើកដំណើរការវិញ នៅដើមថ្ងៃទី០១ ខែមេសា ដោយមានការរឹតត្បិតសមត្ថភាព និងការកែប្រែសុវត្ថិភាព ផ្សេងទៀត ។

សួនឧទ្យានដូចជា Disneyland នឹងត្រូវបានអនុញ្ញាតឱ្យចូលទស្សនា សម្រាប់តែអ្នករស់ នៅរដ្ឋកាលីហ្វ័រញ៉ា ដំបូងប៉ុណ្ណោះ នេះបើយោងតាមនាយកដ្ឋាន សុខភាពរបស់រដ្ឋ។

នៅក្នុងនោះដែរ ក្រុមហ៊ុន Disney បានឲ្យដឹងថា វានឹងត្រូវការពេលវេលា ដើម្បីនាំត្រឡប់មកវិញ និងបណ្តុះបណ្តាល បុគ្គលិក ដែលមានការរំខាន ដោយមានគោលបំណង ដើម្បីបើកឡើងវិញ នៅចុងខែមេសា៕

ដោយ ឈូក បូរ៉ា

To Top