ដាកា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ថា អគ្គនាយកសុខាភិបាល បានឲ្យដឹងថា ប្រទេសបង់ក្លាដេស បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន១.០៥១នាក់ និង០៦នាក់ស្លាប់បន្ថែមទៀត គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់៥៥៤.១៥៦នាក់ និងអ្នកស្លាប់ចំនួន៨.៥០២នាក់ ។
ទិន្នន័យផ្លូវការបានបង្ហាញថា វត្ថុវិភាគចំនួន១៨.០៥៨នាក់ ត្រូវបានយកទៅធ្វើតេស្ត គិតក្នុងរយៈពេល២៤ម៉ោង នៅទូទាំងប្រទេសបង់ក្លាដេស ។
អគ្គនាយកខាងលើបានបញ្ជាក់ថា សរុបអ្នកជំងឺបានជាសះស្បើយ នៅក្នុងប្រទេសចំនួន៥០៧.៩២០នាក់ ក្នុងនោះរាប់បញ្ចូល ទាំងអ្នកជាសះស្បើយថ្មី ចំនួន១.៣០៧នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ។
ទិន្ន័យផ្លូវការបានឲ្យដឹងថា អត្រាអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសបង់ក្លាដេស នាពេលបច្ចុប្បន្ននេះ ១,៥៣ភាគរយ និងបច្ចុប្បន្ន អត្រានៃអ្នកជាសះស្បើយ គឺ៩១,៦៦ភាគរយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា