Covid-19

សហភាពអឺរ៉ុប អនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង Johnson & Johnson តែមួយកម្រិតប៉ុណ្ណោះ

ប្រ៊ុចស៊ែល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ សហភាពអឺរ៉ុប (EU ) បានអនុម័តការចាក់វ៉ាក់សាំង COVID-១៩ តែមួយកម្រិត គឺ វ៉ាក់សំាង Johnson & Johnson ដោយត្រួសត្រាយផ្លូវ សម្រាប់ការចាក់លើកដំបូង ដែលត្រូវបានផ្តល់ជូន ក្នុងរយៈពេលមួយខែ ខណៈដែលប្លុកនេះ ព្យាយាមពន្លឿនយុទ្ធនាការ ចាក់ថ្នាំបង្ការរោគអសកម្ម និងបង្កើនការផ្គត់ផ្គង់របស់ខ្លួន ។

ទីភ្នាក់ងារថ្នាំអ៊ឺរ៉ុប ហៅកាត់ថា (EMA) បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ គឺជាលើកទី៤ហើយ ដែលត្រូវបានអនុម័ត សម្រាប់ការប្រើប្រាស់នៅសហភាពអឺរ៉ុប បន្ទាប់ពីការចាក់វ៉ាក់សាំង ពីសាកលវិទ្យាល័យ ដែលមាន Pfizer-BioNTech, AstraZeneca-Oxford University និង Moderna ហើយត្រូវបានណែនាំ សម្រាប់អ្នកដែលមានអាយុ លើស១៨ ឆ្នាំ ។ វាជាវ៉ាក់សាំង COVID-១៩ ដែលចាក់តែមួយដងដំបូង ។

សហរដ្ឋអាមេរិក កាណាដា និងបារ៉ែន ក៏បានយល់ព្រមលើរឿងនេះដែរ ។ នៅអាហ្រ្វិកខាងត្បូង កំពុងធ្វើការពិនិត្យជា បន្ទាន់។

លោក Emer Cooke នាយកប្រតិបត្តិរបស់ EMA បានឲ្យដឹងថា “ជាមួយនឹងគំនិតវិជ្ជមានចុងក្រោយនេះ អាជ្ញាធរនៅទូទាំងសហភាពអឺរ៉ុប នឹងមានជម្រើសមួយផ្សេងទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងការពារអាយុជីវិត និងសុខភាពប្រជាជនរបស់ពួកគេ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top