វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ថា លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក គ្រោងនឹងប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងដឹកនាំរដ្ឋនានា ដើម្បីធ្វើឱ្យមនុស្សពេញវ័យជនជាតិអាមេរិកទាំងអស់ មានសិទ្ធិទទួលបានវ៉ាក់សាំង ការពារជំងឺកូវីដ១៩ នៅថ្ងៃទី០១ ខែឧសភា ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានដកស្រង់សំដីមន្ត្រីរដ្ឋបាល ជាន់ខ្ពស់ម្នាក់ថា នៅក្នុងសុន្ទរកថា ដំបូងរបស់លោកទៅកាន់ប្រទេស ដែលគ្រោងធ្វើនៅល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក៏ត្រូវបានគេរំពឹងថា នឹងប្រកាសថា ជនជាតិអាមេរិកាំង គួរតែអាចប្រមូលផ្តុំគ្នាជាក្រុមតូចៗ ដើម្បីអបអរថ្ងៃទី០៤ ខែកក្កដា ឬទិវាឯករាជ្យ ។
ករណីគ្របដណ្តប់ដោយកូវីដ១៩ នៅសហរដ្ឋអាមេរិក មានដល់ទៅ២៩,២លាននាក់ ដោយមានអ្នកស្លាប់ ដែលទាក់ទងនឹងជំងឺជាង៥៣០.០០០នាក់ នេះបើយោងតាមការរាប់ពេលវេលា ជាក់ស្តែងរបស់សាកលវិទ្យាល័យ Johns Hopkins University ។
លោក បៃឌិន បានចុះហត្ថលេខាលើច្បាប់ផ្តល់ជំនួយសង្គ្រោះ ដែលមានទឹកប្រាក់ ចំនួន១,៩ទ្រីលានដុល្លារអាមេរិក ដែលត្រូវបានអនុម័តជាច្បាប់ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលជាការទទួលបានជោគជ័យ ផ្នែកច្បាប់លើកដំបូងសម្រាប់លោក ចាប់តាំងពីចូលកាន់តំណែង កាលពីខែមករា ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា