បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក Joe Biden បានកំណត់យកថ្ងៃទី៤ ខែកក្កដា សង្ឃឹមថា នឹងក្លាយ
ទៅជាថ្ងៃ ដែលអាមេរិកចាកចេញផុត ឬបានឯករាជ្យចេញពីវិរុសកូវីដ១៩។
នៅក្នុងសេចក្តីថ្លែងការណ៍ជាលើកដំបូង ក្នុងនាមជាប្រធានាធិបតី លោក Biden បាននិយាយថា នឹងចេញបញ្ជាក់ថ្នាក់ជាតិ ដើម្បីឲ្យយុវជនទាំងអស់ នៅទូទាំងអាមេរិក
ក្នុងការចាក់វ៉ាក់សាំងឲ្យអស់ នៅត្រឹមថ្ងៃទី១ ខែឧសភា។
គួរឲ្យដឹងដែរថា មកដល់ពេលនេះ ពលរដ្ឋអាមេរិកជាងកន្លះលាននាក់មកហើយ ដែលបាត់បង់ជីវិតដោយសារកូវីដ គឺច្រើនជាងពលរដ្ឋអាមេរិក ដែលបានបាត់បង់ជីវិតដោយ
សារសង្គ្រាមលោកទី១សង្គ្រាមលោកទី២ និងសង្គ្រាមនៅវៀតណាម បូកបញ្ជូលគ្នា។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះផងដែរ លោក Biden មិនបានបញ្ជាក់ទេថា ព្រឹត្តិការណ៍ធំណាមួយ នឹងអាចធ្វើឡើងនោះទេ ប៉ុន្តែលោកសង្ឃឹមទុកថា ការជួបជុំគ្នាក្រុមតូចៗ គឺនឹងអាចធ្វើឡើង៕
ប្រែសម្រួល៖ស៊ុនលី