ហៃណាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ថា ប្រទេសចិន បានបាញ់បង្ហោះផ្កាយរណបថ្មី មួយដែលប្រើប្រាស់រ៉ុក្កែត Long March-7A Y2 ដែលផ្តើមនៅថ្ងៃសុក្រនេះ ចេញពីទីតំាងបាញ់បង្ហោះ Wenchang ស្ថិតនៅខេត្ត ហៃណាន ភាគខាងត្បូងរបស់ប្រទេសចិន ។
គ្រាប់រ៉ុក្កែត បានបំផ្ទុះឡើងកាលពីម៉ោង ១និង៥១នាទីព្រឹក ម៉ោងនៅប៉េកាំង ដោយបានបាញ់ចេញពីទីតំាងខាងលើ ដោយបញ្ជូនផ្កាយរណបសម្រាប់ ពិសោធន៍មួយគ្រឿងទៅកាន់ ដងតារាវិថីតាមគ្រោងការ ។

ផ្កាយរណបនឹងត្រូវប្រើប្រាស់ សម្រាប់ការធ្វើតេស្តនៅលើ ដងតារាវិថីនៃបច្ចេកវិទ្យាថ្មី ក្នុងនោះរាប់ទំាងការត្រួតពិនិត្យ បរិស្ថាននៅទីអវកាសផងដែរ ។
ប្រភេទគ្រាប់រ៉ុក្កែត Long March-7 ជាប្រភេទគ្រាប់រ៉ុក្កែតខ្នាតមធ្យម ដែលមានរយៈចម្ងាយខ្ពស់នៅលើដងតារាវិថី គ្រាប់រ៉ុក្កែតនេះ ជាជំនាន់ថ្មី នៃប្រទេសគ្រាប់រ៉ុក្កែតប្រភេទនេះ ដែលមានសមត្ថភាពបញ្ជូនទម្ងន់តិចបំផុត ៧តោនទៅកាន់ដងតារាវិថី ។

នេះជាលើកទី៣៦២ហើយ សម្រាប់ការបាញ់បង្ហោះផ្កាយរណប ដែលប្រើប្រាស់គ្រាប់រ៉ុក្កែតប្រភេទ Long March ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
