ព័ត៌មានអន្តរជាតិ

បណ្តាប្រទេស G7 ចេញសេចក្តីអំពាវនាវឲ្យចិន បញ្ឈប់ការជិះជាន់លើ ក្រុងហុងកុង

បរទេស៖ ក្រុមបណ្តាប្រទេសសេដ្ឋកិច្ច រីកចំរើនដែលត្រូវបានគេហៅថា G7 នៅថ្ងៃសៅរ៍នេះបានធ្វើការប្រកាសរួមគ្នាមួយ ក្នុងការទាមទារឲ្យរដ្ឋាភិបាល ក្រុងប៉េកាំងដើម្បី ធ្វើការប្តេជ្ញាចិត្តឲ្យបាន ក្នុងការបញ្ចប់ទៅនៃសកម្មភាពជិះជាន់ ទៅលើក្រុងហុងកុងប្រឆាំងទៅនឹង ក្រុមសកម្មជនប្រជាធិបតេយ្យបន្ទាប់ពីចិន កន្លងមកបានធ្វើការផ្លាស់ ប្តូរប្រព័ន្ធបោះឆ្នោតនៅហុងកុង។

សភាជាតិនៃទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍បានឈានទៅដល់ ការអនុម័តនៅកំណែទំរង់ថ្មីមួយដែលខ្លួន បាននិយាយថា គឺជាស្នេហាជាតិហើយក៏ជា វិធីតែមួយគត់ដែលអាច ដំណើរការគ្រប់គ្រងទីក្រុង បានល្អប្រសើរឡើងព្រមទាំង ធានាឲ្យមានប្រព័ន្ធដឹកនាំក្រុងមួយដែល ធ្លាប់មានតាំងតែពីមុនពេលអង់គ្លេស លះបង់អំណាចរបស់ខ្លួនចេញពីទីនេះ កាលពីឆ្នាំ១៩៩៧។

នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នា ចំពោះលទ្ធផលនៃការអនុម័ត ទំរង់ច្បាប់ថ្មីនេះប្រទេស G7 ដែលមានរួមទាំងអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន សហរដ្ឋអាមេរិក ព្រមទាំងសហភាពអ៊ឺរ៉ុបផងដែរ បានបញ្ជាក់ថា ការសម្រេចចិត្តបែបនេះបង្ហាញយ៉ាងច្បាស់ថា អាជ្ញាធរនៅចិនដីគោកប្តេជ្ញាលុបបំបាត់សំលេង និងមតិជំទាស់នានាដែលកំពុង មានវត្តមាននៅក្នុងទីក្រុងហុងកុង ។

សេចក្តីថ្លែងការណ៍ដដែល ក៏បានបញ្ជាក់ទៀតថា G7 អំពាវនាវឲ្យប្រទេសចិន និ អាជ្ញាធរហុងកុងឱ្យ មានទំនុកចិត្តឡើងវិញ នៅក្នុងស្ថាប័ននយោបាយរបស់ហុងកុង និងបញ្ចប់ការគាបសង្កត់ ដោយគ្មានការយល់ព្រម ពីអ្នកដែលលើកកម្ពស់ តម្លៃប្រជាធិបតេយ្យ៕

ប្រែសម្រួល៖ ស៊ុន លី

To Top