ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី ឌូទ័រតេ៖ ប្រជាជនហ្វីលីពីនចំនួន ១១០លាននាក់ ដែលនាំឱ្យពិបាកក្នុងការ អនុវត្តគម្លាតសុវត្ថិភាពសង្គម ទាក់ទងនឹងវីរុស

បរទេស៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទ័រតេ បានស្នើសុំឱ្យពិនិត្យឡើងវិញនូវកម្មវិធីផែនការ គ្រួសាររបស់ប្រទេសនេះដោយនិយាយថា កំណើនប្រជាជនរបស់ប្រទេសហ្វីលីពីន បានធ្វើឱ្យគេមិនអាចអនុវត្តតាមការណែនាំ ទាក់ទងនឹងគម្លាតសុវត្ថិភាពសង្គម។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់លោក ឌូទ័រតេ នៅក្នុងពិធីសម្ពោធគម្រោងអភិវឌ្ឍន៍នៅក្នុងខេត្ត Negros Oriental កាលពីថ្ងៃព្រហស្បតិ៍ថា «ពាក់ម៉ាស របាំងការពារមុខដើម្បីការពារ ប៉ុន្តែគម្លាតសុវត្ថិភាពសង្គម ខ្ញុំមិនគិតថាយើងអាចបង្ខំប្រជាជន របស់យើងអោយសង្កេតមើលវាបាននោះទេ ពីព្រោះវាមិនអាចទៅរួច មានប្រជាជនហ្វីលីពីន ច្រើនពេកនៅតាមតំបន់ទីក្រុង» ។

លោកប្រធានាធិបតីបានបន្ថែមថា «គម្លាតសុវត្ថិភាពសង្គម… នៅពេលដែលមាននរណាម្នាក់ចេញពីផ្ទះ អ្នកពិបាកនឹងធ្វើដំណើរណាស់»។

ផ្ទាំងពាណិជ្ជកម្ម

លោក ឌូទ័រតេ បានបន្តទៀតថា «ប្រជាជនរបស់យើងមានចំនួន ១១០ លាននាក់។ ខ្ញុំសង្ឃឹមថាយើងអាចធ្វើអ្វីបានខ្លះ។ ខ្ញុំនឹងមិននៅទីនោះទេ ហើយខ្ញុំនឹងរួចផុតពីការព្រួយបារម្ភនោះ។ ប៉ុន្តែអ្នកដឹងទេយើងនឹងត្រូវ ផ្ទេរវាទៅមនុស្សជំនាន់ក្រោយ។ វាពិតជាហួសកំរិត។ វាជាពេលវេលាដែល យើងត្រូវពិនិត្យឡើងវិញ» ៕

ប្រែសម្រួលៈ ណៃ តុលា

To Top
×