ព័ត៌មានអន្តរជាតិ

អូស្ត្រាលីរកឃើញ ករណីឆ្លង ក្នុងសហគមន៍ លើកដំបូងឡើងវិញ ក្រោយស្ងាត់ បាន២សប្តាហ៍

បរទេស៖ កាសែតចិនដេលីនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាប្រទេសអូស្ត្រាលីនៅព្រឹកនេះ បានប្រកាសថាខ្លួនបានរកឃើញករណីឆ្លងក្នងសហគមន៍ សាជាថ្មីម្តងទៀតនៅក្រោយពេលដែលស្ថានភាពឆ្លង បានស្ងប់ស្ងាត់អស់រយៈពេលជាង២សប្តាហ៍មកហើយនោះ។

រដ្ឋ Queensland បានបញ្ជាក់ថាគ្រូពេទ្យដែលមិនបានបញ្ជាក់ឈ្មោះម្នាក់បានឆ្លងវិរុសកូវីដ នៅក្រោយពេលដែលគាត់បានព្យាបាលទៅលើអ្នកជំងឺកូវីដ២រូប ដែលបានធ្វើដំណើរចូលមកអូស្ត្រាលីថ្មីៗនេះ ហើយបន្តមកក៏បានធ្វើតេស្តឃើញវិជ្ជមានខ្លួនឯងដែលជាប្រភេទកូវីដ ពូជក្លាយរបស់អង់គ្លេសផងដែរ។

ក្រុមការងារពេលនេះ កំពុងចាប់ផ្តើមទំនាក់ទំនងទៅកាន់ក្រុមមនុស្សដែលបានពាក់ព័ន្ធ ទៅនឹងគ្រូពេទ្យរូបនេះទាំងអ្នកជំងឺរបស់គាត់ផងគ្រួសាររបស់គាត់ផង ដើម្បីស្វែងរកករណីវិជ្ជមានផ្សេងទៀតដែលអាចកើតឡើង ប៉ុន្តែនៅមិនទាន់អាចកំណត់បានទេថាតើនឹងមានអ្នកឆ្លង ឬចំនួនប៉ុន្មាននោះដែរ។

គួរឲ្យដឹងដែរថាមកដល់ពេលនេះ ករណីឆ្លងសរុបនៅទូទាំងប្រទេសអូស្ត្រាលីមានរហូតទៅដល់២៩ ០០០នាកមកហើយហើយករណីបាត់បង់ជីវិត មានរហូតទៅដល់៩០៩នាក់ប៉ុន្តែប្រទេសនៅតែបន្តបិទច្រក ធ្វើដំណើរអន្តរជាតិនិងបម្រាមធ្វើដំណើរនៅក្នុងប្រទេសនៅឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top