ព័ត៌មានអន្តរជាតិ

តួកគីអេហ្ស៊ីបធ្វើ ជំនួបគ្នាកម្រិតកាទូត ជាលើកដំបូងចាប់តាំងតែពី២០១៣

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាប្រទេសអេហ្ស៊ីប និងតួកគីបានបើកឲ្យមានជំនួបគ្នាជាលើកដំបូងថ្នាក់កាទូត មិនធ្លាប់មានចាប់តាំងតែពីការទំលាក់មេដឹកនាំប្រធានាធីបតីអាមេរិកអេហ្ស៊ីប Mohamed Morsi តាំងតែពីឆ្នាំ២០១៣។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយរដ្ឋមន្ត្រីការបរទេសតួកគី Mevlut Cavusoglu បានបញ្ជាក់ទៀតថា៖ពួកយើងបានធ្វើការទំនាក់ទំនងគ្នា នៅក្នុងកម្រិតថ្នាក់រដ្ឋមន្ត្រីក្រសួងការបរទេសជាមួយនឹងគ្នា។ ភាគីទាំងសងខាងបានឈានទៅដល់ការព្រមព្រៀងគ្នា ក្នុងការដាក់លក្ខខណ្ឌជាមុនចំពោះកិច្ចពិភាក្សាបន្តទៀត នាពេលខាងមុខនិងដើម្បីអាចឲ្យទំនាក់ទំនងទ្វេរភាគី ដែលជាប់គាំងជាយូរមកហើយនោះអាចនឹងដំណើរការឡើងវិញ។

គួរឲ្យដឹងដែរថាទំនាក់ទំនង របស់ប្រទេសទាំងពីរតួកគីនិងអេហ្ស៊ីបត្រូវបានធ្លាក់ចុះជាពិសេស ក្រោយការទំលាក់លោក Morsi ចេញពីតំណែងពីព្រោះថា បុរសម្នាក់នេះគឺជាមេដឹកនាំនិងសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់លោកប្រធានាធិបតី តួកគីបច្ចុប្បន្ន Tayyip Erdogan ដោយក្រុមបាតុករនៅទូទាំងប្រទេសកាលពីឆ្នាំ២០១៣៕

ប្រែសម្រួល៖ស៊ុនលី

To Top