ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីជប៉ុន គ្រោងបំពេញ ទស្សនកិច្ចនៅអាមេរិក នៅពាក់កណ្ដាល ខែមេសា ដើម្បីជួបពិភាក្សា ជាមួយលោក ចូ បៃដិន

តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បានឲ្យដឹងថា លោកគ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន នៅពាក់កណ្តាលខែមេសា នៃកិច្ចពិភាក្សាជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដែលជាបេសកកម្មដែលលោកបានលើកឡើងថា មានគោលបំណងពង្រឹងសម្ព័ន្ធមិត្តជប៉ុន – អាមេរិក និងបញ្ជាក់ពីការសម្របសម្រួលយ៉ាងជិតស្និទ្ធលើការរាតត្បាតវីរុសកូវីដ-១៩ ដែលកំពុងកើនឡើង។  

ប្រសិនបើអ្វីៗទាំងអស់ដូចបានគ្រោង ទុកលោកនាយករដ្ឋមន្រ្តី នឹងក្លាយជាមេដឹកនាំបរទេសដំបូងគេ ដែលបានជួបជាមួយលោក បៃដិន ដោយផ្ទាល់ចាប់តាំងពីអ្នកប្រជាធិបតេយ្យអាមេរិកបានដណ្តើម បានសេតវិមានកាលពីខែមករា។

លោកបានឲ្យដឹងនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាល និងសម្ព័ន្ធភាពកាន់អំណាចថា“ ខ្ញុំចង់ប្រើឱកាសនេះ ឲ្យបានពេញលេញ ដើម្បីពង្រឹងសម្ព័ន្ធមិត្តជប៉ុន – សហរដ្ឋអាមេរិក” ។

លោកនាយករដ្ឋមន្រ្តីបានបន្ថែមទៀតថា លោកសង្ឃឹមថា នឹងធានាឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយលោក បៃដិន លើបញ្ហាផ្សេងៗរួមទាំងជំងឺរាតត្បាត ការកើនឡើងកម្តៅពិភពលោកបញ្ហាជុំវិញប្រទេសចិន និងការចាប់ពង្រត់ជនជាតិជប៉ុនរបស់កូរ៉េខាងជើង នៅទសវត្សឆ្នាំ១៩៧០ និង ១៩៨០ ។

ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្រ្តីលោក Katsunobu Kato បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ប្រទេសជប៉ុនសង្ឃឹមថានឹងបញ្ជាក់ពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទឆ្ពោះទៅរកការបើកចំហឥណ្ឌូ – ប៉ាស៊ីហ្វិកដោយសេរី តាមរយៈកិច្ចប្រជុំរវាងមេដឹកនាំទាំងពីរ ដែលបានគ្រោងទុក។

នេះគឺជាដំណើរទស្សនកិច្ចបរទេសលើកទី ២ របស់លោកនាយករដ្ឋមន្រ្តីជប៉ុន ចាប់តាំងពីចូលកាន់តំណែងកាលពីខែកញ្ញា ឆ្នាំមុនបន្ទាប់ពីដំណើរទស្សនកិច្ចប្រទេសវៀតណាម និងឥណ្ឌូនេស៊ី កាលពីខែតុលា។

ដំណើរទស្សនកិច្ចទៅកាន់អាមេរិកធ្វើឡើងនៅពេលប្រទេសចិន ប្រកាន់ជំហរកាន់តែខ្លាំងឡើងនៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក រួមទាំងនៅជុំវិញកោះសេនកាគូ ដែលគ្រប់គ្រងដោយជប៉ុននៅសមុទ្រចិនខាងកើត និងនៅសមុទ្រចិនខាងត្បូង ជាទីដែលក្រុងប៉េកាំង មានតំបន់យោធាដែលក្នុងនោះ ខ្លួនបានទាមទារការត្រួតស៊ីគ្នាជាមួយប្រទេសជិតខាងឲ្យមានទំហំតូចជាងមុន៕

To Top