ព័ត៌មានអន្តរជាតិ

អ្នកវិភាគចិន ព្រមានកូរ៉េខាងត្បូង ពីការចូលរួមក្នុង ក្រុមប្រទេសទាំង៤

បរទេស៖ អត្ថបទក្នុងប្រព័ន្ធផ្សព្វផ្សាយ ចិនមួយ តាមសេចក្តីរាយការណ៍ បានព្រមាន ប្រទេសកូរ៉េខាងត្បូង ពីការចូលរួមក្នុងកិច្ចពិភាក្សា សន្តិសុខចតុភាគី ឬហៅថាក្រុមប្រទេសទាំង៤ ដែលដឹកនាំ ដោយសហរដ្ឋអាមេរិក នៅមុនកិច្ចប្រជុំដំបូង របស់ក្រុមប្រទេសនេះ កាលពីថ្ងៃសុក្រ។

លោក Cheng Xiaohe មកពីសាលាសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Renmin University បាននិយាយក្នុងអត្ថបទកាសែត Global Times ថា កូរ៉េខាងត្បូង មិនគួរបោះបង់ចោល ភាពមិនច្បាស់លាស់ ផ្នែកយុទ្ធសាស្ត្ររបស់ខ្លួន ចំពោះភាពជាដៃគូ​ប្រទេសទាំង៤ ដែលរួមមានប្រទេសជប៉ុន ឥណ្ឌា និងអូស្ត្រាលីទេ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី១៣ ខែមីនា ឆ្នំា២០២១ បានឲ្យដឹងថា លោក Cheng Xiaohe បានមានប្រសាសន៍យ៉ាងដូច្នេះថា “ការចូលរួមក្រុមប្រទេសទាំង៤ នឹងជៀសមិនផុតពីការធ្វើខូចខាត ទំនុកចិត្តជាយុទ្ធសាស្ត្រ ចំពោះគ្នាដែលទើបបានស្តារឡើង រវាងប្រទេសចិននិងប្រទេសកូរ៉េខាងត្បូង”។

គួរបញ្ជាក់ថា លោក វ៉ាង យី ដែលជាទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ បានធ្វើដំណើរទស្សនកិច្ច ប្រទេសកូរ៉េខាងត្បូង ហើយភាគីទាំងពីរ បានព្រមព្រៀងគ្នា ជាឯកច្ឆ័ន្ទលើ១០ចំណុច ដែលរួមានទាំង កិច្ចពិភាក្សាគ្នា “២+២” រវាងចិននិងកូរ៉េខាងត្បូង ស្តីពីកិច្ចការការទូតនិងសន្តិសុខ៕

ប្រែសម្រួល៖ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top