ព័ត៌មានអន្តរជាតិ

ហ្វីលីពីន មានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ចំនួន ៥.០០០នាក់

ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ថា នាយកដ្ឋានសុខាភិបាល របស់ប្រទេសហ្វីលីពីន បានរាយការណ៍នៅសៅរ៍នេះថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៥.០០០នាក់ ហើយសរុប ចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃ ខ្ពស់ជិត០៧ខែមកនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ់សរុប នៅក្នុងប្រទេសអាស៊ីមួយនេះ​ កើនឡើងដល់ ៦១៦.៦១១នាក់ ។

សរុបអ្នកឆ្លងជំងឺប្រចាំថ្ងៃ ខ្ពស់បំផុត គិតត្រឹមថ្ងៃសៅរ៍នេះ បានកើនឡើង ចាប់តាំងពីថ្ងៃទី២៦ ខែសីហា ឆ្នាំមុន នៅគ្រាដែលនាយកដ្ឋាន បានរាយការណ៍ថា មានករណីចំនួន៥.២៧៧នាក់ ។

នាយកដ្ឋានបានបញ្ជាក់ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់១២.៧៦៦នាក់ បន្ទាប់ពីអ្នកជំងឺបន្ថែមទៀតចំនួន៧២នាក់ ដែលបានស្លាប់ដោយសារវីរុសបង្កជំងឺ់ ។

ចំនួនអ្នកស្លាប់ដោយសារជំងឺបានកើនឡើងដល់១២.៧៦៦នាក់ បន្ទាប់ពីមានអ្នកឆ្លងជំងឺបន្ថែមទៀតចំនួន៧២នាក់បានស្លាប់ ដោយសារវីរុស ។

នាយកដ្ឋានបានបញ្ជាក់ថា អ្នកជំងឺបន្ថែមទៀតចំនួន២៨១នាក់ បានជាសះស្បើយពីជំងឺ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់៥៤៧.១៦៦នាក់ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top