បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលរដ្ឋបាលតាមដានស្ថានភាពកូវីដ១៩ (CCSA) បានឲ្យដឹងថា នៅថ្ងៃសៅរ៍នេះ ប្រទេសថៃឡង់ដ៏ បានបញ្ជាក់ថា មានករណីនៃជំងឺកូវីដ១៩ចំនួន៧៨នាក់បង្កឡើងដោយវីរុសកូរ៉ូណា ភាគច្រើនអ្នកនៅក្នុងស្រុក និងស្លាប់ម្នាក់ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ក្នុងចំណោមករណីថ្មីគិតត្រឹមថ្ងៃសៅរ៍នេះ មានអ្នកឆ្លងជំងឺក្នុងស្រុកចំនួន៦៧នាក់ និង១១នាក់ផ្សេងទៀតជាអ្នកឆ្លងជំងឺមកពីខាងក្រៅ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ករណីឆ្លងជំងឹ់ក្នុងស្រុក ក្នុងនោះមាន៤៨នាក់ នៅខេត្ត Samut Sakhon និង១៣នាក់នៅក្រុងបាងកក ក្នុងចំណោមនោះមានខេត្តផ្សេងៗទៀត ។
អ្នកស្លាប់គិតត្រឹមថ្ងៃសៅរ៍ គឺជាបុរសអាយុ៥៦ឆ្នាំម្នាក់ ដែលជាបុរសជនជាតិថៃ នៅខេត្ត Samut Sakhon ដែលមានជំងឺ់ទឹកនោមផ្អែម និងឡើងកូឡេសស្ទេរ៉ូ ។
ប្រទេសថៃឡង់ដ៏ បានបញ្ជាក់ថា សរុបអ្នកឆ្លងជំងឺមាន២៦.៧៥៧នាក់ ហើយ២៣.៨៤៤នាក់ ត្រូវបានរាយការណ៍ឲ្យដឹង ជាអ្នកឆ្លងក្នុងស្រុក ទន្ទឹមនឹងនេះដែរ ចំនួន២.៩១៣នាក់ ជាអ្នកឆ្លងជំងឺមកពីខាងក្រៅ ៕
ដោយ៖ ម៉ៅ បុប្ផាមករា