ព័ត៌មានអន្តរជាតិ

បំផ្ទុះគ្រាប់បែក នៅលើដងផ្លូវ ក្នុងប្រទេសអាហ្វហ្គានីស្ថាន បណ្តាលឲ្យស្លាប់ និងរបួស០៧នាក់

អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ថា នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញដោយរដ្ឋបាលខេត្តថា ជនស៊ីវិលចំនួន០៣នាក់ និង០៤នាក់ទៀតបានរងរបួស នៅគ្រាដែលមានបំផ្ទុះគ្រាប់បែកនៅលើដងផ្លូវមកលើរថយន្តដឹកអ្នកដំណើរមួយគ្រឿង នៅខេត្ត Uruzgan ស្ថិតនៅភាគខាងត្បូងប្រទេស នៅថ្ងៃសៅរ៍នេះ ។

នៅក្នុងសេចក្តីប្រកាសបានដាក់ថា ឧប្បត្តិហេតុបានបណ្តាលឲ្យស្លាប់មនុស្សនៅលើដងផ្លូវមួយ តភ្ជាប់ពីខេត្ត Uruzgan មករដ្ឋធានី Tirin Kot ទៅកាន់ខេត្តមួយទៀតដែលនៅជាប់គ្នា គឺខេត្ត Kandahar នៅពេលព្រឹក ជាលទ្ធផល ស្លាប់កុមារម្នាក់ និងបុរស០២នាក់និង០៤នាក់ផ្សេងទៀតបានរងរបួស ក្នុងនោះរាប់ទាំងស្រ្តីម្នាក់និង របួសកុមារចំនួន០៣នាក់ ។

ដោយមិនមានព័ត៌មានបន្ថែមលម្អិតនៅឡើយទេ នៅក្នុងសេចក្តីបានដាក់ទៀតថា កំពុងស្ថិតនៅក្នុងការស៊ើបអង្កេតទៅលើករណីឧប្បត្តិហេតុនេះ ។់

កាលពីព្រឹកថ្ងៃសុក្រ មានករណីផ្ទុះគ្រាប់បែកនៅលើដងផ្លូវស្ថិតនៅខេត្ត Kandahar នៅក្រុង Herat បណ្តាលឲ្យស្លាប់មនុស្សចំនួន០៨នាក់ ក្នុងនោះរាប់ទាំងមនុស្សចំនួន០៧នាក់ ដែលជាជនស៊ីវិល និង៥៤នាក់ផ្សេងទៀតបានរងរបួស ក្នុងនោះមានស្ត្រីចំនួន២០នាក់ និងកុមារចំនួន០៨នាក់ ។ មន្ត្រីសុខាភិបាលបញ្ជាក់យ៉ាងដូច្នេះ ៕

To Top