អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា តួកគី បានរាយការណ៍នៅថ្ងៃសុក្រថា មានករណីថ្មីនៃជំងឺកូវីដ១៩ថ្មីចំនួន១៤.៩៤១នាក់ ក្នុងនោះ អ្នកជំងឺដែលមានរោគសញ្ញាមានចំនួន៨៣៤នាក់ ខណៈដែលអ្នកមានលទ្ធផលវិជ្ជមាននៅក្នុងប្រទេសកើនឡើងដល់២.៨៥០.៩៣០នាក់ ។
ចំនួនអ្នកស្លាប់ដោយសារវីរុសនៅក្នុងប្រទេសតួកគី បានកើនឡើងចាប់ពី៦៦នាក់ដល់២៩.៣៥៦នាក់ ទន្ទឹមនឹងនេះដែរ សរុបអ្នកជាសះស្បើយពីជំងឺបានកើនឡើងដល់២.៦៧០.២៧៣នាក់ បន្ទាប់ពីមានអ្នកជាសះស្បើយបន្ថែមទៀតប្រមាណ១១.១៨០នាក់គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។
ក្រសួងបានឲ្យដឹងថា អត្រាអ្នកជំងឺសួតបង្កឡើងដោយជំងឺកូវីដ១៩ ថេរ គឺ់៣,៨ភាគរយ និងចំនួនអ្នកជំងឺធ្ងន់ធ្ងរគឺ១.៣៤៩នាក់ នៅក្នុងប្រទេស ។
សរុបអ្នកធ្វើ់់តេស្តរកមើលមេរោគកាលពីមួយថ្ងៃមុននេះ គឺមានចំ់នួន១៤៨.៨៥៦នាក់ ជាមួយគ្នានេះដែរ មានអ្នកធ្វើតេស្តសរុបនៅក្នុងប្រទេសតួកគី គឺបានកើនឡើងដល់៣៤.៨៤៣.៤៨០នាក់ ៕
ដោយ៖ ម៉ៅ បុប្ផាមករា
