ព័ត៌មានអន្តរជាតិ

ទីបំផុត! ទ្វីបអាហ្វ្រិក មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងលើសពី ៤លាននាក់

អាប់ឌីស អាបាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការរោគ ប្រចាំទ្វីបអាហ្វ្រិក ហៅកាត់ថា (Africa CDC) បានឲ្យដឹងថា ករណីនៃជំងឺកូវីដ១៩នៅក្នុងទ្វីបអាហ្វ្រិក បានរាប់ចំនួនដែលកើនឡើង ដល់៤.០១៧.០១៦នាក់ គិតត្រឹមថ្ងៃសៅរ៍ ។

មជ្ឈមណ្ឌល Africa CDC បានឲ្យដឹងថា ទីភ្នាក់ងារថែទាំសុខភាពពិសេស នៃសហភាពអាហ្វ្រិក ហៅថា (AU)បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺ ឆ្លងរាតត្បាតនៅថេរ គឺ១០៧.២៧១នាក់ ទន្ទឹមនឹងនេះដែរ អ្នកជំងឺចំនួន៣.៦០១.១៨៦នាក់នៅទូទំាងទ្វីបនេះបានជាសះស្បើយពីជំងឺ ។

ទីភ្នាក់ងារបានកត់សម្គាល់ថា បណ្តាប្រទេសដែលរងនូវផលប៉ះពាល់ខ្លាំងបំផុត គឺមាន អាហ្វ្រិកខាងត្បូង ម៉ារ៉ុក ទុយនេស៊ី អេហ្ស៊ីប និងអេត្យូពី ។

អាហ្វ្រិកខាងត្បូង បានរាយការណ៍ថា មានអ្នកស្លាប់ចំនួន៥១.១៧៩នាក់ដោយសារជំងឺ ដែលជាតួលេខខ្ពស់បំផុត ក្នុងចំណោមបណ្តាប្រទេស នៅទ្វីបអាហ្វ្រិក ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top