NUR-SULTAN៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរបាននិយាយថា មនុស្សចំនួន០៤នាក់បានស្លាប់ និង០២នាក់ផ្សេងទៀតបានរងរបួស កាលពីថ្ងៃសៅរ៍ ដោយសារធ្លាក់យន្តហោះយោធាមួយគ្រឿង សម្រាប់ដឹកជញ្ជូនគឺ An-26 នៅឯព្រលានយន្តហោះ ក្រុង Almaty ភាគខាងត្បូង ប្រទេសកាហ្សាស្ថាន ។
ក្រសួងសង្គ្រោះបន្ទាន់របស់ប្រទេសកាហ្សាស្ថាន បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា “យោងតាមទិន្នន័យបឋម មនុស្សចំនួន០៤នាក់ស្លាប់ និង០២នាក់បានរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ” ។
ក្រសួងបានឲ្យដឹងថា យន្តហោះយោធា បានបាត់ចេញពីរ៉ាដា នៅលើផ្លូវរត់ Nur-Sultan-Almaty កាលពីរសៀលថ្ងៃសៅរ៍ និងបានបង្ខំចិត្តចុះចតជាបន្ទាន់ ។
ព័ត៌មានចេញ ពីព្រលានយន្តហោះ អន្តរជាតិ Almaty បានឲ្យដឹងថា យន្តហោះបានធ្លាក់ និងឆាបឆេះ នៅគ្រាដែលចុះចតនៅលើផ្លូវរត់ ៕
ដោយ៖ ម៉ៅ បុប្ផាមករា