កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរសុខាភិបាល របស់ប្រទេសស្រីល័ង្កា កាលពីថ្ងៃសុក្រ បានឲ្យដឹងថា ពលរដ្ឋក្នុងស្រុកចំនួនជាង៧៥០.០០០នាក់ នៅប្រទេសដែនកោះ សំខាន់មួយនេះ នៅខេត្តភាគខាងលិច បានទទួលការចាក់វ៉ាក់សំាង AstraZeneca ដើម្បីការពារជំងឺកូវីដ១៩ ដែលជាកម្មវិធីទ្រង់ទ្រាយធំមួយ ចាប់តាំងពីដើមខែកុម្ភៈ ។
ក្រសួងសុខាភិបាល របស់ប្រទេសស្រីល័ង្កា បានឲ្យដឹងថា មកដល់ថ្ងៃនេះ ពលរដ្ឋចំនួន៧៥៩.៥៤៨នាក់ ក្នុងនោះបូករួមទំាង មន្ត្រីបម្រើការជួរមុខ ដែលត្រូវទទួលបាន ការចាក់ថ្នាំជាលើកដំបូង ដែលបានចាក់នៅខេត្តនេះ ក្នុងនោះរាប់ទំាងរដ្ឋធានី កូឡុំបូ ផងដែរ ។
មន្ត្រីសុខាភិបាល បានឲ្យដឹងថា ក្នុងប៉ុន្មានថ្ងៃខាងមុខ ពលរដ្ឋទាំងឡាយ ដែលមានអាយុលើសពី៦០ឆ្នាំ ដែលរស់នៅខេត្តភាគខាងលិច នឹងទទួលបានសិទ្ធិអាទិភាព និងកម្មវិធីចាក់វ៉ាក់សាំង ដែលត្រូវបើកដំណើរការដល់អ្នកទាំងនោះ ដែលមានអាយុលើសពី៣០ឆ្នាំ នឹងត្រូវផ្អាក ។ ឥឡូវនេះ កម្មវិធី នឹងត្រូវអនុវត្តន៍ដល់អ្នកទាំងនោះដែលមានអាយុលើសពី៦០ឆ្នំា រហូតដល់មានការកត់សម្គាល់បន្តទៀត ។ ក្រុមមន្ត្រីសុខាភិបាល បានឲ្យដឹងដូច្នេះ ។
ស្រីល័ង្កា មកដល់ថ្ងៃនេះ បានរកឃើញអ្នកជំងឺកូវីដ១៩ដែលមានលទ្ធផលវិជ្ជមានចំនួន៨៦.៩៨៩នាក់ ក្នុងចំណោមអ្នកជំងឺទំាងនោះ គឺមាន៨៣.៥៦១នាក់ បានជាសះស្បើយពីជំងឺ និងបានចាកចេញពីមន្ទីរពេទ្យវិញ ។
ចំនួន៥២០នាក់ បានស្លាប់ដែលត្រូវបានគេរាយការណ៍ឲ្យដឹងដោយសារវីរុស នៅក្នុងប្រទេសនេះ ៕
ដោយ៖ ម៉ៅ បុប្ផាមករា