ព័ត៌មានអន្តរជាតិ

បាតុករនៅមីយ៉ាន់ម៉ា ១២នាក់ស្លាប់ កាលពីថ្ងៃសៅរ៍, មេដឹកនាំក្រុមអ្នកនយោបាយ ស៊ីវិលកំពុងលាក់ខ្លួន ប្តេជ្ញាបន្តធ្វើបដិវត្ត ប្រឆាំងនឹងអាជ្ញាធរ

បរទេស៖ មេដឹកនាំ ក្រុមអ្នកនយោបាយមីយ៉ាន់ម៉ា មួយក្រុម ដែលត្រូវបានបណ្ដេញចេញ ដោយរដ្ឋប្រហារយោធា បានប្តេជ្ញាថា នឹងបន្តធ្វើបដិវត្តប្រឆាំងនឹងអាជ្ញាធរ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងសុន្ទរកថាសាធារណៈលើកដំបូង លោក Mahn Win Khaing Than បាននិយាយថា “នេះគឺជាពេលវេលាដ៏ខ្មៅបំផុតរបស់ប្រទេសជាតិ និងពេលវេលាដែលជិតភ្លឺ” ។

ពីកន្លែងលាក់ខ្លួន លោកបានដឹកនាំក្រុមអ្នកច្បាប់ដែលបានបដិសេធមិនទទួលយករដ្ឋប្រហារកាលពីខែមុន ក្នុងពេលដែលមានអ្នកតវ៉ាចំនួន ១២ នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់ កាលពីថ្ងៃសៅរ៍។

សូមជម្រាបថា ប្រទេស មីយ៉ាន់ម៉ា (ដែលត្រូវបានគេស្គាល់ថាជាប្រទេសភូមា) បានកើតឡើងការតវ៉ាតាមដងផ្លូវចាប់តាំងពីយោធាបានកាន់កាប់អំណាចនៅថ្ងៃទី ១ ខែកុម្ភៈនិងបានឃុំខ្លួនលោកស្រីអ៊ុងសានស៊ូជី មេដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ៕

ប្រែសម្រួលៈ ណៃ តុលា

To Top