ព័ត៌មានអន្តរជាតិ

BBC៖ នៅថ្ងៃអាទិត្យ បាតុករមីយ៉ាន់ម៉ា ៥នាក់ស្លាប់ ចំណែកនៅថ្ងៃសៅរ៍ ស្លាប់ ១២នាក់

បរទេស៖ សារព័ត៌មាន BBC បានផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ការតវ៉ានៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃអាទិត្យ គឺបានបណ្តាលឱ្យបាតុករចំនួន ៥នាកស្លាប់ ហើយ BBC ផ្សាយជាភាសាភូមា និងសាក្សីដែលបានឃើញ ផ្ទាល់ភ្នែកបានអោយដឹងថា កាលពីថ្ងៃសៅរ៍មានបាតុករ ១២នាក់ ក៏បានស្លាប់ផងដែរ។

នៅក្នុងសុន្ទរកថា សាធារណៈលើកដំបូងរបស់លោក Mahn Win Khaing Than បាននិយាយថា “នេះគឺជាពេលវេលាដ៏ខ្មៅបំផុត របស់ប្រទេសជាតិ និងពេលវេលាដែលជិតភ្លឺ” ។ ពីកន្លែងលាក់ខ្លួនគាត់ដឹកនាំក្រុមអ្នកច្បាប់ ដែលបានបដិសេធមិនទទួល យករដ្ឋប្រហារកាលពីខែមុន។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងវេជ្ជបណ្ឌិតម្នាក់ ដែលត្រូវបានដកស្រង់សម្តី ដោយទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា យុវជនម្នាក់ត្រូវបានបាញ់សម្លាប់ ដោយកងកំលាំងសន្តិសុខ នៅភាគខាងជើងទីក្រុង Hpakant ហើយបើយោងតាមអ្នកយកព័ត៌មាន និងសាក្សីក្នុងស្រុកបានអោយដឹងថា យុវជនម្នាក់ទៀតត្រូវបានសម្លាប់នៅទីក្រុង Bago នៅជិតទីក្រុងយ៉ាំងហ្គោន។ ចំណែក អ្នកតវ៉ា ៣ នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នា នៅទីក្រុងយ៉ាំងហ្គោន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top