បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រធានាធិបតីប៉ាគីស្ថានលោក Arif Alvi និងភរិយាលោកស្រី Samina Alvi បានទទួលការចាក់វ៉ាក់សាំង
ជាលើកដំបូងដោយវ៉ាក់សាំងរបស់ចិន Sinopharm នៅក្នុងទីក្រុងអ៊ីស្លាមម៉ាបាដ។
នៅក្រោយទទួលបានវ៉ាក់សាំងមេដឹកនាំរូបនេះ បាននិយាយថា ខ្ញុំគិតថាវ៉ាក់សាំងនេះផ្តល់ការការពារបន្ថែមទៀតប៉ុន្តែយើងនឹងត្រូវ មានការប្រុងប្រយ័ត្នក្នុងការពាក់របាំងមុខលាងដៃនិងការឃ្លាតឆ្ងាយ ដដែលនិងគម្លាតសង្គមលុះត្រាតែ ពិភពលោកអាចឆ្លងផុតពីជំងឺ រាតត្បាតពេញលេញជាមុនសិន។
លោក Alvi បន្តថា វិរុសដ៏អាក្រក់មួយនេះបានជះឥទ្ធិពលអាក្រក់បំផុត ជាពិសេសទៅលើមនុស្សដែលមានវ័យចំណាស់ដែលទាមទារឲ្យរដ្ឋាភិបាល ចាំបាច់ត្រូវតែដោះស្រាយបញ្ហានេះជាការងារអទិភាព។
គួរឲ្យដឹងដែរថាប៉ាគីស្ថានបានទទួល បានវ៉ាក់សាំងជំនួយពីចិនកាលពីខែមុនហើយបានចាប់ផ្តើមធ្វើការចាក់វ៉ាក់សាំងក្នុងតំណាក់កាល បន្ទាន់ទៅកាន់ក្រុមអ្នកធ្វើការនៅក្នុងកិច្ចការងារសុខាភិបាលសាធារណៈ ហើយវ៉ាក់សាំងសម្រាប់ក្រុម មនុស្សអាយុលើសពី៦០ឆ្នាំទើបតែបានចាប់ផ្តើម កាលពីដើមខែនេះប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី