Covid-19

គណៈកម្មាធិការតាមដានភាពសុំា៖ វ៉ាក់សាំង AstraZeneca ផ្តល់សុវត្ថិភាព ដល់ជនជាតិកាណាដា ដែលមានវ័យលើសពី៦៥ឆ្នាំ

អូតាវ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ខែមីនា ឆ្នាំ២០២១ថា គណៈកម្មាធិការពិគ្រោះយោបល់ជាតិ របស់ប្រទេសកាណដា តាមដានលើភាពសុំា ហៅកាត់ថា (NACI) បានប្រកាសកាលពីថ្ងៃអង្គារថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ Oxford-AstraZeneca ទាំងប្រសិទ្ធិភាព និងសុវត្ថិភាព ដល់ពលរដ្ឋអាយុលើសពី៦៥ឆ្នាំ ។

គណៈកម្មាធិការ បានឲ្យថា ភស្តុតាងពិតប្រាកដលើពិភពលោក បានបង្ហាញឲ្យឃើញថា វ៉ាក់សាំង គឺមានសុវត្ថិភាព និងប្រសិទ្ធិភាព សម្រាប់មនុស្សវ័យចំណាស់ ដែលជាផ្នែកមួយ ក្នុងការប្រយុទ្ធប្រឆំាងនឹងជំងឺកូវីដ១៩ និងអ្នកសម្រាកនៅមន្ទីរពេទ្យ ។

ការប្រកាសខុសៗគ្នា បានមកពីការផ្តល់អនុសាសន៍ ដែលបានធ្វើឡើងដោយ NACI ខ្លួនឯងផ្ទាល់ កាលពីថ្ងៃទី០១ ខែមីនា នៅគ្រាដែលក្រុមរបស់ខ្លួន ដែលជាជំនាញការលើវ៉ាក់សាំង បាននិយាយថា AstraZeneca មិនបានផ្តល់ ក្នុងនោះបូករួមទាំង ការផ្តល់ដល់ពលរដ្ឋ ឲ្យបានគ្រប់គ្រាន់សម្រាប់វ័យលើសពី៦៥ឆ្នាំ នៅក្នុងការវិនិច្ឆ័យចុងក្រោយរបស់ខ្លួន ។

គណៈកម្មាធិការ បានឲ្យដឹងថា “ការសិក្សាអំពីប្រសិទ្ធិភាពពិតប្រាកដ របស់ពិភពលោក” ចំនួន០៣ ដែលបានជួយក្នុងការផ្តល់ព័ត៌មាន សម្រាប់ការសម្រេចចិត្តរបស់ខ្លួន ដើម្បីផ្លាស់ប្តូរអនុសាសន៍ ក្នុងនោះរាប់ទំាង ភស្តុតាងចេញពីចក្រភពអង់គ្លេស ដែលបានធ្វើការចាក់វ៉ាក់សាំងដល់ពលរដ្ឋ ដែលមានអាយុលើសពី៦៥ឆ្នាំ និងវ័យចំណាស់ ចាប់តំាងពីខែមករា ។

យោងតាមអនុសាសន៍បឋមរបស់ NACI បានដាក់ថា ពលេរដ្ឋដែលមានអាយុលើសពី៦៥ឆ្នាំ គួតែជាអាទិភាព សម្រាប់ប្រើប្រាស់វ៉ាក់សាំង Pfizer-BioNTech និងវ៉ាក់សាំង Moderna ជំនួសវ៉ាក់សាំង AstraZeneca ដោយសារតែ “ព័ត៌មានដែលបានកំណត់ លើប្រសិទ្ធិភាពនៃវ៉ាក់សាំងនេះ នៅក្នុងក្រុមមនុស្សដែលមានវ័យនេះ” ។

កាលពីថ្ងៃចន្ទ ប្រទេសអាល្លឺម៉ង់ បារាំង អ៊ីតាលី និងអេស្ប៉ាញ បានរួមគ្នាក្នុងបញ្ជីឈ្មោះ នៃបណ្តាប្រទេសនៅសហភាពអឺរ៉ុប នឹងផ្អាកការប្រើប្រាស់វ៉ាក់សាំង AstraZeneca បន្ទាប់ពីមានរបាយការណ៍ នៃការកកឈាម ពីអ្នកមួយចំនួន ដែលបានទទួលការចាក់វ៉ាក់សាំងនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top