Covid-19

បារាំង អាល្លឺម៉ង់ អ៊ីតាលី និងប្រទេសអឺរ៉ុបផ្សេងទៀត ផ្អាកប្រើថ្នាំវ៉ាក់សំាង AstraZeneca

បរទេស៖ បើទោះជាអង្គការសុខភាពពិភពលោក និងទីភ្នាក់ងារឱសថអឺរ៉ុប ព្រមានមិនឲ្យផ្អាកការជំរុញ ឲ្យចាក់ថ្នាំវ៉ាក់សាំងក៏ដោយ ក៏ប្រទេសអឺរ៉ុបធំៗនានា បានផ្អាកប្រើប្រាស់ ជាបណ្ដោះអាសន្ន នូវថ្នាំវ៉ាក់សាំងកូវីដ១៩ ផលិតដោយក្រុមហ៊ុន AstraZeneca-Oxford ស្របពេលមានរបាយការណ៍មួយចំនួនតូច ពាក់ព័ន្ធរឿងមានការកកឈាមរបស់បុគ្គល ដែលបានទទួលថ្នាំវ៉ាក់សាំងនោះ។

ប្រទេសអាល្លឺម៉ង់ អេស្ប៉ាញ បារាំង អ៊ីតាលី ព័រទុយហ្គាល់ ស្លូវេនី និងស៊ីប បានប្រកាសថា ពួកគេបានផ្អាកចាក់ថ្នាំវ៉ាក់សំាង ឲ្យប្រជាពលរដ្ឋខ្លួននៅថ្ងៃចន្ទ ក្រោយមួយថ្ងៃ បន្ទាប់ពីប្រទេសអ៊ីស្លង់និងប្រទេសហូឡង់ បានប្រកាសពីការផ្អាក ការចាក់ថ្នាំរបស់ខ្លួន ក្រោយប្រទេសន័រវេស កំណត់ឃើញករណីកកឈាម និងការចេញឈាមចំនួន៤ករណី ក្នុងមនុស្សពេញវ័យ ដែលទទួលបានការចាក់ថ្នាំវ៉ាក់សាំង ហើយក្នុងចំណោមនោះ ម្នាក់បានស្លាប់បណ្ដាល មកពីការហូរឈាមក្នុងខួរក្បាល ដែលនឹងស្មានមិនដល់។

គួរបញ្ជាក់ថា នៅថ្ងៃចន្ទម្សិលមិញនេះ ក្រុមហ៊ុនផលិតថ្នាំវ៉ាក់សាំងនោះ បាននិយាយ ក្នុងសេចក្តីថ្លែងការណ៍មួយថា សុវត្ថិភាពគឺជាអាទិភាពចម្បងរបស់ខ្លួន និងថា “យើងកំពុងតែធ្វើការងារ ជាមួយអាជ្ញាធរសុខាភិបាលជាតិ និងមន្ត្រីអឺរ៉ុប ហើយទន្ទឹងរង់ចាំ ការវាយតម្លៃរបស់ពួកគេ នៅចុងសប្ដាហ៍នេះ”៕ ប្រែសម្រួល៖ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top