ព័ត៌មានអន្តរជាតិ

បារាំង ប្រកាសដាក់កម្រិត សាជាថ្មី ក្នុងតំបន់ក្រុងប៉ារីស និងជុំវិញ ដោយសារកូវីដ

" "

បរទេស ៖ កាសែតចិនដេលី នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ប្រទេសបារាំងបានប្រកាស ក្នុងការរឹតត្បិតសាជាថ្មី និងលទ្ធភាពក្នុងការបិទ តំបន់ជុំវិញ និងទីក្រុងប៉ារីស ព្រមទាំងតំបន់ ភាគខាងជើង ប្រទេសផង ខណៈចំនួន នៃការឆ្លងវិរុសកូវីដថ្មី កំពុងកើនឡើងខ្លាំង។

ប្រធានាធិបតីបារាំង Emmanuel Macron នៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅឯមន្ទីរពេទ្យ Poissy and Saint Germain en Laye ដែលស្ថិតនៅភាគខាងលិច ទីក្រុងប៉ារីសបានននិយាយថា ពួកយើងនឹងសម្រេចថា ពួកយើងនឹងត្រូវតែធ្វើវា ឲ្យបានទៅសមាមាត្រ និងគោលដៅ។

" "

តាមផែនការ លោកនាយករដ្ឋមន្ត្រី បារាំង Jean Castex នឹងធ្វើសេចក្តីថ្លែងការណ៍ លំអិតអំពីរបៀប នៃការរឹតត្បិតថ្មីនេះនៅល្ងាចថ្ងៃដដែលនេះ ខណៈដែលតួលេខ នៃអ្នកឆ្លងថ្មី មានចំនួន ទៅដល់៤២០ ក្នុងចំណោមពលរដ្ឋ១០០ ០០០នាក់ ខណៈដែលបន្ទប់សង្គ្រោះបន្ទាន់ គឺមានភាពពេញស្ទើរគ្រប់ទីកន្លែង ហើយចំនួនអ្នកឆ្លងនៅទូទាំងប្រទេស មានអត្រា ដល់ទៅ២៥០នាក់ ក្នុងចំណោមពលរដ្ឋ១០០ ០០០នាក់។

" "

គួរឲ្យដឹងដែរថារដ្ឋាភិបាល របស់ប្រធានាធិបតីបារាំង Emmanuel Marcron បានសង្ឃឹមថាវិធានការណ៍នេះ នឹងអាចរារាំងប្រទេស ដែលមានចំនួនពលរដ្ឋសរុប ៦៧ លាននាក់ នេះចេញ ពីផលប៉ះពាល់ ខាងសេដ្ឋកិច្ច សង្គមនិងផ្លូវ ចិត្តដែលបានជាប់គាំង មួយរយៈមកហើយនោះត្រឡប់ ទៅជាស្ថានភាពល្អប្រសើរ ឡើងវិញ ៕

ប្រែសម្រួល៖ស៊ុនលី

To Top