Covid-19

ក្នុងរយៈពេល២៤ម៉ោង ប្រេស៊ីល មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ លើសពី២.៧០០នាក់

រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសប្រេស៊ីល បានរាយការណ៍ថា មានករណីនៃជំងឺកូវីដ១៩ ចំនួន២.៧២៤នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលជាថ្ងៃទី២ហើយ ដែលតួលេខកើនឡើងខ្ពស់បំផុត ចាប់តាំងពីជំងឺឆ្លងរាតត្បាត កើតឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២០ ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីថ្មីនៃជំងឺកូវីដ១៩ មានចំនួន៨៦.៩៨២នាក់ ដែលបានរកឃើញ នៅក្នុងអំឡុងពេលដូចគ្នា ដែលនាំឲ្យចំនួនអ្នកឆ្លង ប្រចំាថ្ងៃខ្ពស់បំផុតលើកទី៣ សម្រាប់ប្រទេសនេះ ។

សរុបអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសប្រេស៊ីល នាពេលបច្ចុប្បន្ននេះ មានចំនួន២៨៧.៤៩៩នាក់ ទន្ទឹមនឹងនេះដែរ ចំនួននអ្នកឆ្លងជំងឺជាបន្ត បានកើនឡើងដល់១១.៧៨០.៨២០នាក់ ដែលនាំឲ្យប្រទេសអាមេរិកខាងត្បូងមួយនេះ ជាប្រទេសទី២ ដែលរងគ្រោះដោយសារជំងឺឆ្លងរាតត្បាត បន្ទាប់ពីសហរដ្ឋអាមេរិក ទាំងចំនួនអ្នកស្លាប់ និងអ្នកឆ្លងជំងឺ ។

បច្ចុប្បន្ននេះ ប្រេស៊ីល មានអ្នកស្លាប់គិតជាមធ្យម ចំនួន១៣៧នាក់ និងមានអ្នកវិជ្ជមាន ដែលបានធ្វើតេស្តចំនួន៥.៦០៦នាក់ ក្នុងមនុស្ស១០០.០០០នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top