Covid-19

សប្តាហ៍ក្រោយ កោះតៃវ៉ាន់ នឹងចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំង AstraZeneca

តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ថា លោក Chen Shih-chung រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងនៅថ្ងៃសុក្រនេះថា កោះតៃវ៉ាន់ នឹងចាប់ផ្តើមធ្វើការចាក់វ៉ាក់សាំង ការពាជំងឺកូវីដ១៩ ជាលើកដំបូងរបស់ខ្លួននៅថ្ងៃចន្ទ ទី២២ ខែមីនា ដោយប្រើប្រាស់ថ្នាំវ៉ាក់សាំង AstraZeneca ដែលបានអនុម័ត ដោយរដ្ឋាភិបាលនៅសប្តាហ៍នេះ ឲ្យប្រើប្រាស់ ។

វ៉ាក់សាំងលើកដំបូង របស់កោះតៃវ៉ាន់ ចំនួន១១៧.០០០កម្រិតនៃវ៉ាក់សាំង AstraZeneca ដែលបានមកដល់ប្រទេស ដែនកោះមួយនេះ កាលពីខែមុន ដែលនាំមកពីរោងចក្រនៅកូរ៉េខាងត្បូង ។

លោក Chen បានប្រាប់ដល់បណ្តាអ្នកសារព័ត៌មានថា ក្រុមមន្ត្រីនាពេលឥឡូវនេះ ត្រូវបានផ្តល់ឲ្យមានការចាក់ថ្នាំ ដែលនឹងចាប់ផ្តើមឡើង ចាប់ពីថ្ងៃចន្ទ ហើយថា ពួកគេ នឹងផ្តល់ការចាក់វ៉ាក់សាំង ចំនួន៥៧ទីតាំង នៅទូទាំងប្រទេសដែនកោះមួយនេះ ។

ពលរដ្ឋប្រមាណ៦០.០០០នាក់ ដែលត្រៀមខ្លួន នឹងទទួលការចាក់វ៉ាក់សាំង ជាលើកដំបូង និងក្រុមមន្ត្រីសុខាភិបាល ដែលអាទិភាពនឹងត្រូវទទួល បានការចាក់ថ្នាំបង្ការ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top