Covid-19

បារាំងនិងប៉ូឡូញ បង្កើនវិធានការបិទប្រទេស ខណៈចំនួនឆ្លងចាប់ផ្តើមផ្ទុះខ្លាំងសាជាថ្មី

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ប្រទេសបារាំងនិងប៉ូឡូញ បានបង្កើនវិធានការបន្ថែមទៀត ចំពោះការបិទប្រទេសឡើងវិញ ទៅកាន់តំបន់មួយផ្នែក នៅពេលដែលប្រទេសទាំងពីរ ប្រយុទ្ធប្រឆាំងនឹងការកើនឡើង នៃការឆ្លងវិរុសកូវីដកាន់តែច្រើនឡើង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

មកដល់ពេលនេះ ពលរដ្ឋប្រមាណជា២១លាននាក់មកហើយ ដែលមានប្រភពមកពីតំបន់ចំនួន១៦ នៅក្នុងប្រទេសបារាំង ដែលត្រូវបានគេដឹងថា បានឆ្លងកូវីដបូករួមទាំងរដ្ឋធានីប៉ារីសផងដែរ ហើយវាកំពុងបានក្លាយ ទៅជាក្តីព្រួយបារម្ភថា វានឹងអាចកើតឡើង នូវការវាយប្រហារ ជាលើកទី៣ជាមិនខាន។

ដោយឡែកនៅប្រទេសប៉ូឡូញវិញ ហាងនានាសណ្ឋាគារទីកន្លែងអាជីវកម្មជាច្រើន ត្រូវបានប្រកាសបិទនៅទូទាំងប្រទេស ក្នុងរយៈពេលយ៉ាងហោចណាស់៣សប្តាហ៍ ដោយសារតែការកំណើន នៃការឆ្លងខ្លាំងដូចគ្នា មួយរយៈចុងក្រោយនេះ។

មន្ត្រីសុខាភិបាលនៃប្រទេសប៉ូឡូញ បានធ្វើការព្រមាននៅពេលថ្មីៗកន្លងមកនេះថា ការរឹតបន្តឹងបន្ថែមទៀត គួរតែត្រូវបានធ្វើឡើង នៅទូទាំងប្រទេសជាចាំបាច់ ពីព្រោះថា វិរុសពូជកាត់របស់អង់គ្លេសថ្មី កំពុងវាយលុក ក្នុងប្រទេសខ្លាំងមែនទែន ដោយគិតមកដល់ពេលនេះ ចំនួនឆ្លងសរុបនៃវីរុសពូជថ្មី មានចំនួនដល់ទៅ៦០ភាគរយ នៃអ្នកឆ្លងសរុបរួចទៅហើយ៕

ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top