បរទេស៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលរបស់ប្រទេសប៉ាគីស្ថានបាននិយាយថា នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Imran Khan បានធ្វើតេស្តិ៍វិជ្ជមានវីរុសកូវីដ១៩ ។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Faisal Sultan បានសរសេរលើអ៊ីនធឺរណែតថា លោក Imran Khan វ័យ ៦៨ ឆ្នាំ កំពុងដាក់ខ្លួនឱ្យនៅដាច់ដោយឡែកនៅក្នុងផ្ទះ។
លោក Kham ដែលជាអតីតប្រធានក្រុមកីឡា cricket ជាតិដែលបានក្លាយជានាយករដ្ឋមន្រ្តីកាលពីខែសីហាឆ្នាំ ២០១៨ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកដំបូងរបស់លោក កាលពី ២ ថ្ងៃមុន។
សូមបញ្ជាក់ថា ប្រទេសប៉ាគីស្ថានមានអ្នកស្លាប់ ដោយសារវីរុសកូវីដ១៩ ចំនួន ១៣.៧៩៩ នាក់ និង មានអ្នកឆ្លងចំនួន ៦២៣.១៣៥ នាក់៕
ប្រែសម្រួលៈ ណៃ តុលា