បរទេស៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk និយាយថា ក្រុមហ៊ុនរបស់លោកនឹងត្រូវបិទប្រសិនបើរថយន្តរបស់ខ្លួនត្រូវបានគេប្រើដើម្បីស៊ើបការណ៍។
យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Musk បានប្រាប់វេទិកាចិនមួយក្នុងអំឡុងកិច្ចពិភាក្សាជាក់ស្តែងមួយកាលពីថ្ងៃសៅរ៍ថា “ មានការលើកទឹកចិត្តយ៉ាងខ្លាំងសម្រាប់ពួកយើងដើម្បីរក្សាការសម្ងាត់ជាមួយព័ត៌មានណាមួយ” ។ ប្រសិនបើក្រុមហ៊ុន Tesla បានប្រើរថយន្តដើម្បីស៊ើបការណ៍នៅក្នុងប្រទេសចិន ឬកន្លែងផ្សេងទៀតយើងនឹងត្រូវបិទទ្វារ” ។
ប្រភពបានប្រាប់រ៉យទ័រកាលពីថ្ងៃសុក្រថា យោធាចិនបានហាមឃាត់មិនឱ្យរថយន្តរបស់ក្រុមហ៊ុន Tesla ចូលទៅក្នុងទីតាំងប្រមូលផ្តុំច្រើនរបស់ខ្លួនឡើយ ដោយសំអាងលើការព្រួយបារម្ភផ្នែកសុវត្ថិភាពចំពោះកាមេរ៉ាដែលបានតំឡើងនៅលើរថយន្ត៕
ប្រែសម្រួលៈ ណៃ តុលា