សាណាអា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ថា ក្រុមសកម្មប្រយុទ្ធហួធី របស់ប្រទេសយេមែន បាននិយាយថា ពួកគេ បានបង្ហោះដោយវាយប្រហារនៅឯមូលដ្ឋានទ័ពអាកាស King Khalid នៅទីក្រុង Khamis Mushait ស្ថិតនៅភាគនីរតីនៃប្រទេសអារ៉ាប៊ី សាអូឌីត កាលពីថ្ងៃសុក្រ ដោយប្រើដ្រូនបំផ្ទុះចំនួន០២គ្រឿង ។
លោក Yehya Sarea អ្នកនាំពាក្យរបស់យោធាក្រុមសកម្មប្រយុទ្ធត្រូវបានដកស្រង់សម្តីដោយទូរទស្សន៍ Houthi-run al-Masirah TV បានឲ្យដឹងថា “ការវាយប្រហារចំគោលដៅនៅក្នុងខាងមូលដ្ឋានទ័ពអាកាស” ។
នេះជាលើកទី២ហើយដែលក្រុម ហួធី បានវាយប្រហារប្រឆំាងនឹងអារ៉ាប៊ី សាអូឌីត កាលពីថ្ងៃសុក្រ ។ នៅមុននេះមួយថ្ងៃ ក្រុមហួធី បានប្រកាសថា ដ្រូនមួយគ្រឿងបានវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេង Aramco នៅរដ្ឋធានីរីយ៉ាដ ប្រទេសអារ៉ាប៊ី សាអូឌីត ហើយក្រុមអាជ្ញាធរបាននិយាយថា បានបង្កឲ្យមានអគ្គីភ័យកើតឡើងនៅក្នុងរោងចក្រ ។
ក្រុមហួធី បានបង្កើនការវាយប្រហារនៅទូទាំងព្រំដែន ប្រឆាំងនឹងទីក្រុងជាច្រើននៅអារ៉ាប៊ី សាអូឌីត និងរោងចក្រចម្រាញ់ប្រទេសជាច្រើនកន្លែង ប៉ុន្តែភាគច្រើន ការវាយប្រហារ ត្រូវបានបរាជ័យដោយកងកម្លាំងចម្រុះដែលដឹកនាំអារ៉ាប៊ី សាអូឌីត ។
យេមែន មានសង្គ្រាមស៊ីវិលកើតឡើងចាប់តាំងពីចុងឆ្នាំ២០១៤ នៅគ្រាដេលក្រុមហួធី មានអ៊ីរ៉ង់ នៅពីក្រោយខ្នងង ដែលបានដណ្តើមការគ្រប់គ្រងនៅខេត្តភាគខាងជើង នៃប្រទេសយេមែន និងបង្ខំឲ្យអន្តរជាតិ ទទួលស្គាល់រដ្ឋាភិបាល របស់ប្រធានាធិបតី Abd-Rabbu Mansour Hadi ចាកចេញពីរដ្ឋធានី Sanaa ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា