ហាណូយ ៖ ប្រទេសវៀតណាម បានលោតឡើងពីទីតាំងចំនួន ៤ កន្លែងដើម្បីទទួលបានចំណាត់ថ្នាក់ទី ៧៩ នៅក្នុងរបាយការណ៍ ប្រទេសមានសុភមង្គលពិភពលោក ដែលឧបត្ថម្ភដោយអង្គការ សហប្រជាជាតិឆ្នាំ ២០២១ ដែលត្រូវបានចេញ ផ្សាយកាលពីថ្ងៃសុក្រ។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹង ប្រទេស វៀតណាម បានវ៉ាដាច់ប្រទេសចិន ដែលជាប់ចំណាត់ថ្នាក់ទី ៨៤ និងប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត ដូចជាប្រទេសម៉ាឡេស៊ី ស្ថិតនៅថ្នាក់ទី៨១ និងមីយ៉ាន់ម៉ា (លេខ ១២៦) នៅក្នុងរបាយការណ៍។
ប្រទេសហ្វាំងឡង់ ជាប្រទេស ដែលមានសុភមង្គលជាងគេបំផុត នៅលើពិភពលោកជាថ្មីម្តងទៀត នេះបើយោងតាមទិន្នន័យស្ទង់ មតិដែលទទួលបានពីការស្ទង់មតិពិភពលោក Gallup World Poll។ នេះជាឆ្នាំទីបួនហើយដែលប្រទេសហ្វាំងឡង់ ជាប់ចំណាត់ថ្នាក់លេខ ១ នៅក្នុងរបាយការណ៍។
ប្រទេសកំពូលទាំង ៥ ក្នុងចំណាត់ថ្នាក់ជាប្រទេស មានសុភមង្គលជាងគេ ត្រូវបានត្រួតត្រាដោយបណ្តា ប្រទេសនៅអឺរ៉ុប រួមមានហ្វាំងឡង់ ដាណឺម៉ាក ស៊ុយអែត អ៊ីស្លង់ និងប្រទេសហូឡង់។ ប្រទេសនូវែលសេឡង់ គឺជាប្រទេសតែមួយគត់នៅខាងក្រៅអឺរ៉ុប ដែលត្រូវបានបញ្ចូលក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ ដោយអះអាងថា ឈរនៅចំណាត់ថ្នាក់ទី ៩ ។
ដោយឡែក ប្រទេស ឡេសូតូ , ប្រទេស បុតស្វាណា ប្រទេស រវ៉ាន់ដា, ប្រទេស ស៊ីមបាវ៉េ និងប្រទេស អាហ្វហ្គានីស្ថាន ស្ថិតនៅបាតតារាង។
របាយការណ៍អំពីប្រទេស ដែលមានសុភមង្គលក្នុងពិភពលោកឆ្នាំ ២០២១ ផ្តោតលើផលប៉ះពាល់ដោយសារវីរុសកូវីដ១៩ និងរបៀបដែលប្រជាជន នៅទូទាំងពិភពលោកចំណាយ៕
ប្រែសម្រួលៈ ណៃ តុលា