ព័ត៌មានអន្តរជាតិ

ការបន្ធូរបន្ថយ ទណ្ឌកម្ម មិនមែនជាជំរើស នាំកូរ៉េខាងជើង ទៅកាន់តុចរចានោះឡើយ

វ៉ាស៊ីនតោន៖ អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកូរ៉េខាងត្បូងលោក Harry Harris បានឲ្យដឹងកាលពីថ្ងៃសុក្រថា ការបន្ធូរបន្ថយការដាក់ទណ្ឌកម្ម មិនអាច និងមិនមែនជាផ្នែកមួយនៃផែនការ ដើម្បីនាំប្រទេសកូរ៉េខាងជើងត្រឡប់ទៅតុចរចាវិញនោះឡើយ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់បានឲ្យដឹងថា លោក ហារីស ក៏បានប្រកែកថា ទណ្ឌកម្មអន្តរជាតិដែលខ្លាំង គឺជាអ្វីដែលនាំឱ្យកូរ៉េខាងជើង វិលមកតុចរចាដំបូង។

នៅក្នុងសិក្ខាសាលា ដែលរៀបចំដោយក្រុមអ្នកជំនាញ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ សំដៅទៅលើមេដឹកនាំកូរ៉េខាងជើង ហើយលោកបានបន្ដថា “ដូច្នេះយើងមានទណ្ឌកម្មទាំងនេះ។ មានសម្ពាធនេះ ដើម្បីបន្ធូរបន្ថយទណ្ឌកម្ម ហើយខ្ញុំបាននិយាយជាញឹកញាប់ ហើយខ្ញុំជឿថា វាជាកម្លាំងដែលការដាក់ទណ្ឌកម្មបាននាំឱ្យលោក គីម ជុងអ៊ុន វិលចូលតុចរចានៅសិង្ហបុរី ក្នុងឆ្នាំ ២០១៨” ។  

 លោកគីម បានជួបអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីខែមិថុនា ឆ្នាំ២០១៨ នៅក្នុងកិច្ចប្រជុំកំពូលលើកដំបូងមិនធ្លាប់មានរវាងមេដឹកនាំ របស់សហរដ្ឋអាមេរិក និងកូរ៉េខាងជើង។

លោកគីម និងលោក ត្រាំ បានរៀបចំកិច្ចប្រជុំកំពូលសហរដ្ឋអាមេរិក – កូរ៉េខាងជើង លើកទី ២ នៅទីក្រុងហាណូយ ក្នុងខែកុម្ភៈ ឆ្នាំ២០១៩ ដែលបន្ទាប់មកមានកិច្ចប្រជុំខ្លីរបស់មេដឹកនាំទាំងពីរ នៅខាងក្នុងតំបន់គ្មានយោធា នៅតាមព្រំដែនអន្តរកូរ៉េ ក្នុងខែមិថុនា។  

ទោះយ៉ាងណាប្រទេសកូរ៉េខាងជើង នៅឆ្ងាយពីការជជែក ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ ខណៈកិច្ចប្រជុំកំពូល ត្រាំ-គីម លើកទី ២ បានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង៕

To Top