ព័ត៌មានអន្តរជាតិ

កងកម្លាំងយោធា អាមេរិក ប្រមូលទិន្នន័យ បណ្ដុះបណ្តាល អំពីភាពជ្រុលនិយម

បរទេស ៖កងកម្លាំងយោធាអាមេរិក តាមសេចក្តីរាយការណ៍ កំពុងតែប្រមូលទិន្នន័យស្តីពីភាពជ្រុលនិយម និងធ្វើការបណ្ដុះបណ្ដាលកងទ័ព ដោយគេរំពឹងទុកថា កាលផុតកំណត់នេះវគ្គបណ្ដុះបណ្ដាលនោះ គឺនៅថ្ងៃទី០១ ខែមេសា។
ការស្នើឲ្យប្រមូលទិន្នន័យពីទីបញ្ជាការក្រោមឱវាទ បណ្ដុះបណ្ដាលកងទ័ពទាំងអស់ និងទទួលយកយោបល់វិញនេះ គឺត្រូវបានធ្វើឡើងនៅដើមខែកុម្ភៈ នៅពេលដែលរដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin បានបញ្ជាឲ្យបញ្ឈរជើងយោធា៦០ថ្ងៃ ក្នុងការដោះស្រាយជាមួយភាពជ្រុលនិយមនៅក្នុងជួរយោធា។

បទបញ្ជារបស់លោក Lloyd Austin ឲ្យមានកិច្ចពិភាក្សាកាន់តែស៊ីជម្រៅស្តីពីបញ្ហានោះ គឺត្រូវបានបញ្ចេញឲ្យដឹង ក្រោយវាត្រូវបានគេមើលឃើញថា បុគ្គលិកយោធាសកម្មនិងអតីតយោធា បានចូលរួមក្នុងអំពើបះបោរកាលពីថ្ងៃទី០៦ ខែមករា នៅអគារ Capitol។

ការបញ្ឈរជើងនេះ គឺជាការសម្រាកមួយនៃស្ថានភាពអង្គភាពយោធា ពីការដាស់តឿន ឬក៏គោលជំហរប្រតិបត្តិការ ហើយនិងក្នុងករណី ដែលសំដៅដល់សំណើរសុំយោបល់ ឬក៏ទិន្នន័យស្តីពីស្ថានភាពជ្រុលនិយម នៅក្នុងជួរយោធា និងវិធីដើម្បីផ្លាស់ប្តូរវា៕

ប្រែសម្រួល៖ប៉ាង កុង

To Top